មាសប្រែប្រួលខ្លាំង! ហាងឆេងមាសប្រែប្រួលខ្លាំងមិនធ្លាប់មាន ក្រោយលោកត្រាំធ្វើរឿងមួយនេះ
Toeuy HongJANUARY 12 20265 K views

នៅយប់ថ្ងៃទី១២ ខែមករាឆ្នាំ២០៦នេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងមិនធ្លាប់មានពោលគឺហាងឆេងមាសបានឡើងហក់ខ្ពស់បំបែកកំណត់ត្រាថ្មីដោយឡើងដល់៤៦២១ដុល្លារក្នុងមួយអោន( ស្មើនឹង៥៥៦៧ដុល្លារក្នុងមួយតម្លឹង)និងស្មើនឹង៥៥៦ដុល្លារក្នុងមួយជី។

 

ហាងឆេងមាសចាប់ផ្ដើមហក់ឡើងខ្ពស់មិនធ្លាប់មានក្រោយពីរដ្ឋបាលលោក Donald Trump បានធ្វើការចោទប្រកាន់លោក Jerome Powell ទេសាភិបាលធនាគារកណ្ដាលអាមេរិក( Federal Reserve) ដោយចាត់ឲ្យតុលាការយុត្តិធម៌អាមេរិកបើការស៊ើបអង្កេតពីបទឧក្រិដ្ឋជនទៅលើលោក Jerome Powell

 

លោកJerome Powell បានឲ្យដឹងថាចំណាត់ការរបស់រដ្ឋបាលលោក Donald Trump ទៅលើរូបលោកដោយចោទប្រកាន់ជាឧក្រិដ្ឋជនគឺដោយសារតែកំហឹងរបស់លោកត្រាំជុំវិញធនាគការកណ្ដាលរបស់អាមេរិកបដិសេធមិនទម្លាក់ការប្រាក់តាមការចង់បានរបស់លោកត្រាំខណៈលោកត្រាំធ្លាប់ដាក់សម្ពាធឲ្យលោក Jerome Powell ធ្លាក់ការប្រាក់ជាច្រើនដងមកហើយ។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia