បន្ទាន់! រដ្ឋបាលក្រុងប៉ោយប៉ែត ទុកពេល៣ថ្ងៃ ឲ្យម្ចាស់អាជីវកម្មប្រភេទនេះ ត្រូវរើចេញពីផ្លូវជាតិលេខ៥ ជាកំហិត
ធី ស្រីល័ក្ខNOVEMBER 25 2022487 views

យោងតាមការចេញផ្សាយដោយរដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា សូមម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋដែលមានសំណង់ ប៉ាណូ ខ្សែកាបអ៊ុបតិច ប្រព័ន្ធទឹកស្អាតនិងដើមឈើនៅសងខាងផ្លូវជាតិលេខ៥ ដែលទទួលបានសំណងត្រូវរុះរើសំណង់ទាំងនោះចេញជាបន្ទាន់ ដោយស្ម័គ្រចិត្តឱ្យបានមុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាកំហិត។

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងខាងលើ បច្ចុប្បន្ននេះក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងចាប់ផ្តើមការសាងសង់ផ្លូវជាតិលេខ៥ពីចំណុចព្រំប្រទល់ស្រុកអូរជ្រៅ រហូតដល់ទីប្រជុំជនក្រុងប៉ោយប៉ែត។ ដើម្បីឱ្យការអនុវត្តន៍គម្រោងខាងលើអាចប្រព្រឹត្តិទៅដោយរលូនតាមផែនការគ្រោងទុករបស់រដ្ឋបាលក្រុងប៉ោយប៉ែត សូមឱ្យម្ចាស់ក្រុមហ៊ុនសហគ្រាសអាជីវករពាណិជ្ជករនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសំណង់ ប៉ាណូខ្សែកាបអ៊ុបតិច ប្រព័ន្ធទឹកស្អាតនិងដើមឈើនៅសងខាងផ្លូវជាតិលេខ៥ ហើយបានទទួលសំណងពីក្រុមការងារអន្តរក្រសួងក្នុងការដោះស្រាយផលប៉ះពាល់រួចហើយនោះ ជាពិសេសអ្នកដែលបានសាងសង់និងកំពុងសាងសង់ថ្មីក្រោយពីក្រុមការងារអន្តរក្រសួងចុះដោះស្រាយផលប៉ះពាល់ ត្រូវរើចេញជាកំហិត។

សូមជម្រាបថា ករណីបងប្អូនប្រជាពលរដ្ឋដែលមិនអនុវត្តតាមខ្លឹមសារខាងលើ រដ្ឋបាលក្រុងនឹងចាត់ក្រុមការងារចុះរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ៕

316042559 689116436108199 6729015602899229927 N

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia