កាតាគឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីខាងលិច ដែលមានប្រជាជនរស់នៅប្រមាណ ២.៩៣១ លាននាក់ ហើយមានផ្ទៃដីសរុប ១១,៥៧១ម៉ែត្រការ៉េ។ ប្រទេសនេះមានរដ្ឋធានីឈ្មោះថា Doha ដែលសម្បូរទៅដោយអគារខ្ពស់ៗនិងស្ថាបត្យកម្មទំនើបផ្សេងទៀតហើយត្រូវបានបំផុសគំនិតនិងការរចនាតាមបែបអ៊ីស្លាមបុរាណផងដែរ។
ហើយថ្ងៃនេះ Business Cambodia និងលើកយកអគារខ្ពស់ៗទាំង៥ នៅក្នុងទីប្រទេសកាតា ដែលអាចមើលទេសភាពបាន៣៦០ដឺក្រេ៖
អគារនេះមានកម្ពស់៣០០ ម៉ែត្រហើយអាចមើលទេសភាពទីក្រុងបាន៣៦០ ដឺក្រេ ។ Torch Doha ត្រូវបានគេចាត់ទុកថាគឺជាអគារតំណាងឱ្យនិមិត្តរូបនៃ ភ្លើងគប់ ក្នុងអំឡុងព្រឹត្តិការណ៍ Asian Game លើកទី១៥ កាលពីឆ្នាំ២០០៦ ។ អគារនេះមានកម្ពស់៥១ ជាន់បច្ចុប្បន្នត្រូវបានជួសជុលឡើងវិញ ដើម្បីធ្វើជាសណ្ឋាគារផ្កាយ៥។
២. Kempinski Reasidences & Suites
អគារនេះគឺជាអគារដែលខ្ពស់ជាងគេទីពីរមានកម្ពស់២៥៦ម៉ែត្រ មានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មរបស់ប្រទេស កាតា ។ អគារនេះត្រូវបានបញ្ជាប់ការសាងសង់នៅក្នុងឆ្នាំ២០០៩ ហើយបើកដំណើរការនៅឆ្នាំ២០១០ និងប្រារព្ធខួបមួយទសវត្សរ៍ដំបូងរបស់ខ្លួន កាលពីឆ្នាំ២០២០។
៣. Palm Tower
មិនចាញ់អគារខាងលើៗប៉ុន្មាននោះទេ Palm Tower មានកម្ពស់២៤៥.៧ ម៉ែត្រ ដែលមានកម្ពស់៥៧ ជាន់ពីដី។ អគារនេះត្រូវបានបញ្ចាប់ការសាងសង់នៅក្នុងឆ្នាំ២០០៩ ។ អគារភ្លោះនេះមាន៩ ជ្រុង ដែលជាអគារការិយាល័យ ហើយ ជ្រុងទាំង៩ នេះត្រូវបានបំផុសគំនិតដោយ ដើមត្នោត ដែលតំណាងឱ្យប្រទេសកាតា។
៤. World Trade Center ( មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក )
ដោយឈរនៅកម្ពស់ ២៤១ ម៉ែត្រជាមួយនឹង ៥១ ជាន់ពីលើដី អគារ World Trade Center Doha គឺជាអគារដ៏លេចធ្លោមួយនៅតាមបណ្តោយ Doha Corniche និងត្រូវបានគេស្គាល់ថាជាលំនៅដ្ឋានក៏ដូចជាទីស្នាក់ការកណ្តាលរបស់ប្រទេសកាតា Petroleum ។ អគារកម្ពស់៥០ជាន់នេះត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១៣។
៥.Burji Doha
អគារនេះត្រូវបានគេឱ្យឈ្មោះថា Doha Tower មានកម្ពស់២៣២ ម៉ែត្រ និងមានកម្ពស់៤៤ជាន់ពីដី ។ អគារនេះត្រូបបានបញ្ជាប់់ការសាងសង់នៅក្នុងឆ្នាំ២០១០ ។ នៅក្នុងនោះមានការិយាល័យពាណិជ្ជកម្ម ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត