ចុងសប្តាហ៍មិនដឹងទៅណា! មកស្គាល់កន្លែងស្អាតៗគៀកក្រុង ដែលមានទេសភាពស្អាតមិនចាញ់តាមខេត្ត
Bunthoeun KoemNOVEMBER 29 20221.1 K views

ថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗ បែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់។  បើមិនទាន់បានទៅណា អាចទៅលំហែខួរក្បាល នៅកៀកៗក្រុងទេ ជិះមិនដល់មួយម៉ោងផងដល់ហើយ ។

ថ្ងៃនេះ Business Cambodia នឹងលើកយកកន្លែងដើរលេង ៤ កន្លែងនៅកៀកៗក្រុងមានទេសភាពស្អាតបែបធម្មជាតិ៖

១.​ Home Chamkar

HOME Chamkar គឺ​ជា​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​ចម្ងាយ ២ គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​អរិយក្សត្រ។ ក្រៅពី Coffee និង អាហារ Home Chamkar ​មាន​បរិយាកាស​បរិសុទ្ធ​ល្អ ទេសភាព​ស្រស់​បំព្រង អាហារ​ដែល​មាន​អនាម័យ​ខ្ពស់ សេវាកម្ម​ល្អ មាន​កន្លែង​អង្គុយ​ក្បែរ​មាត់​ទឹក មើល​ទេសភាព​ទី​ក្រុង​ភ្នំពេញ​ពី​ត្រើយ​ម្ខាង និង​បាន​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ និង​បន្លែ​ច្រើន​ប្រភេទ​សម្រាប់​ជូន​ភ្ញៀវ​ដែល​បាន​​មក​ស្រស់ស្រូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទាងតាមរយៈpage HOME Chamkar ឬទាក់ទងតាមរយៈលេខទូរស័ព្ទ  ០១៧​ ៩៣៧ ៧០០៨/០១០ ២៦៦ ០០៨។

៦

២. Amarak Farm កសិដ្ឋាន អមរៈ

កសិដ្ឋាន អមរៈ មានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅទីនោះមានសេវាកម្មមួយគ្រប់យ៉ាងដូចជាទីតាំង BBQ and picnic , ហាងកាហ្វេ , អាគារ និង បន្ទប់ស្នាក់នៅ  ហាងហែលទឹក, ស្ទួចត្រី, ជិះកង់ សួនកុមារ , តារាងបាល់, រោងបន្លែដាំដុះ, ការបង្រៀនបច្ចេកទេសដាំដុះ និងបោះតង់ ជាដើម  ហើយអាហារមានបែបអ៊ឺរ៉ុប និងបែបខ្មែរ ផងដែរ។  សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈ Page Amarak Farm កសិដ្ឋាន អមរៈ ឬទាក់ទងតាមលេខទូរស័ព្ទ​​ ០៩៧ ៩៧៩ ៧៧៦៧។

278120061 5296490093716574 3645430707520910058 N

៣.ភោជនីដ្ឋាន ជំនោរកោះនរា

ជំនោកោះនរា គឺមានបរិយាកាសបែបធម្មជាតិ ដែលនេះគឺទីតាំងល្អបផុតសម្រាបការជួបជុំ ។ ភោជនីដ្ឋាន នេះមានទីតាំងស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រសិនបើលោកអ្នកចង់បានព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៦៩ ៣៣៦ ៩៦៩ ឬតាមរយៈpage ភោជនីដ្ឋាន ជំនោរកោះនរា។

257473092 364130428841704 4266763557902903272 N

៤. រមណីយដ្ឋាន ភូមិផ្កាត្រកួន

រមណីដ្ឋាន ភូមិផ្កាត្រកួន មានទេសភាពស្រស់ស្អាតបែបធម្មជាតិ អាចនិយាយបានថាអោយតែមកដល់គឺអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់។​ ទៅដល់ទីនោះលោកអ្នកថតរូប អង្គុយកញ្ចុះក្បែរមាត់ទឹក ជាមួយបរិយាកាសបែបធម្មជាតិ  ខ្យល់អាកាសបរិសុទ្ធ និងអាចជិះទា និងកាយ៉ាកបានម៉ាសប្បាយ។ ភូមិផ្កាត្រកួន មានទីតាំងនៅ ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទាងតាមរយៈpage ភូមិផ្កាត្រកួន-Phumi Phka Trokoun ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៥ ៦៧៣ ៧៦៧ ៕

ភូមផ្ការត្រគួន

អត្ថបទដោយ៖ ឌឿក ស្រី នុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia