សែនស្រលាញ់ស្បែកជើង៥ម៉ូតរបស់ GEOX ដែលពេញនិយម និងស័ក្តិសមបំផុតសម្រាប់លោកអ្នកក្នុងឱកាសចូលឆ្នាំថ្មីនេះ!
Daneth MechDECEMBER 19 2022

ពេលវេលាដ៏គួរអោយរីករាយដែលអ្នករាល់គ្នាទន្ទឹងរង់ចាំបានឈានជិតមកដល់ហើយ នោះគឺបុណ្យឈប់សម្រាកដំណាច់ឆ្នាំ។ អ្នករាល់គ្នាប្រហែលជាមានណាត់សំខាន់ៗដូចជា ដំណើរកម្សាន្ត ឬចូលរួមកម្មវិធីនានាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។​ ប៉ុន្តែអ្វីដែលអ្នកត្រូវគិតគូរនោះគឺ តើអ្នកមានស្បែកជើងដ៏សមរម្យមួយសម្រាប់ពាក់ដើម្បីចូលរួមកម្មវិធីទាំងនោះឬនៅ? លែងជាបញ្ហាទៀតហើយ GEOX អាចជាជំនួយការក្នុងការស្វែងរកស្បែកជើងមួយគូរដែលស័ក្តិសមនឹងអ្នកបំផុត មិនថាដំណើរកម្សាន្តបែបលក្ខណះគ្រួសារ ជួបជុំមិត្តភក្តិ ឬសម្រាប់ចូលកម្មវិធីនោះទេ GEOX មានគ្រប់ជម្រើសសម្រាប់អ្នកតែម្តង។

សម្រាប់ប្អូនដែលមានបំណងចង់បានស្បែកជើង ឬទិញកាដូជូនមនុស្សជាទីស្រឡាញ់ សូមកុំភ្លេចមករកជាវនៅហាងស្បែកជើង GEOX ដែលមានទីតាំងដូចខាងក្រោម៖

  • ទី១នៅ​ ​ផ្សារទំនើបអ៊ិអន​ ម៉លភ្នំពេញ (AEON MALL Phnom Penh) ជាន់ផ្ទាល់ដី
  • ទី២នៅ​ ផ្សារទំនើបជីប ម៉ុង ២៧១​ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ជាន់ទី១
  • ទី៣នៅ ផ្សារទំនើបអ៊ីអន​ ម៉លមានជ័យ (AEON MALL Mean Chey) ជាន់ផ្ទាល់ដីដែលកំពុងរៀបចំដំណើរការ
  • GEOX ផ្តល់ជូនអតិថិជននូវភាពស៊ីវិល័យ ថ្លៃថ្នូរជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ ជាពិសេសនោះវាគឺជាយីហោម៉ាកល្បីទូទាំងពិភពលោករបស់ប្រទេសអ៊ីតាលីដែលមានម៉ូតជាច្រើនសម្រាប់ជ្រើសរើស​ មិនថាការចូលរួមកម្មវិធីផ្លូវការ​ សកម្មភាពការងារប្រចាំថ្ងៃ ឬការចូលរួមកិច្ចប្រជុំណាមួយនោះទេ។

    រាល់ផលិតផលរបស់GEOXគឺផលិតដោយបច្ចេកវិទ្យាចុងក្រោយនិងមានការសម្រឹតសម្រាងខ្ពស់បំផុត ព្រោះប៊្រេនមួយនេះធ្វើការផ្តោតសំខាន់ទៅលើផាសុកភាពរបស់អ្នកពាក់ និងផ្តល់ជាភាពងាយស្រួលក្នុងការពាក់ជាប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

    ហើយខាងក្រោមនេះជាម៉ូតស្បែកជើងទាំង៥ម៉ូតដែលពេញនិយមបំផុតសម្រាប់ឆ្នាំថ្មីដែលនឹងរំកិលខិតជិតមកដល់ឆាប់ៗនេះ!​

    • ទី១ ស្បែកជើងប៉ាតាបុរស WARRENS៖

    Photo 2022 12 16 16 35 59

    Photo 2022 12 16 16 36 05

    ស្បែកជើងនេះត្រូវបានរចនាឡើងដោយការប្រើប្រាស់វត្ថុធាតុដើមដែលគិតគូរពីបញ្ហាបរិស្ថាន និងការកែច្នៃឡើងវិញ។ គួរបញ្ចាក់ផងដែរថាស្បែកជើងបុរសកខ្លីនេះ គឺជាខូលិកសិនចុងក្រោយបង្អស់រវាង GEOX និង ក្រុមហ៊ុនACBC ដែលបង្កើតស្បែកជើងនេះឡើងក្នុងគោលបំណងជួយកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន។ នោះមានន័យថាអ្នកប្រើប្រាស់ទាំងអស់ដែលបានជាវស្បែកជើងពី​ GEOX ក៏បានរួមចំណែកនៃការការពារបរិស្ថានផងដែរ។

    សម្រាប់ម៉ូតនេះដែរ វាត្រូវបានរចនាឡើងដោយមានរូបរាងប្លែកពីគេ និងមានស្ទាយឡូយស័ក្តិសមសម្រាប់សុភាពបុរសទាំងឡាយដែលចូលចិត្តលេងម៉ូតសម្លៀកបំពាក់។ ពិសេសជាងនេះទៅទៀតនោះវាត្រូវបានផលិតឡើងដោយស្បែកដែលមានគុណភាពប្រណិតប្រកបដោយផាសុកភាព។ ដូច្នេះវាមានភាពងាយស្រួលសម្រាប់អ្នកពាក់ក្នុងការធ្វើចលនាបត់បែនតាមតម្រូវការ។ មិនតែប៉ុណ្ណោះបាតរបស់វាមានភាពទន់ធន់នឹងទឹកនិងអាចយកទៅកែច្នៃឡើងវិញបានទៀ។

    • ទី២ ស្បែកជើងប៉ាតានារី SPHERICATM WOMAN៖

    Photo 2022 12 16 16 36 09

    Photo 2022 12 16 16 36 14

    ស្បែកជើងប៉ាតាស្រីSphericaTMWomanស័ក្តិសមសម្រាប់យុវវ័យសម័យថ្មីជាពិសេសសម្រាប់ដំណើរកម្សាន្តផ្លូវឆ្ងាយ ឬសកម្មភាពប្រចាំថ្ងៃ។​ អ្នកអាចជ្រើសរើសពាក់ជាមួយអាវយឺត ខោខៅប៊ូយឬខោសាច់ក្រណាត់ក៏បាននោះវានឹងជួយលើកសម្លៀកបំពាក់អ្នកអោយកាន់តែមានភាពទាក់ទាញថែមមួយកម្រឹតទៀត។

    វាមានពណ៌ស្រទន់ សមបំផុតជាមួយសុភាពនារីដែលចូលចិត្តការរៀបចំខ្លូនបែបសាមញ្ញ និងថ្លៃថ្នូរមិនតែប៉ុណ្ណោះវាក៏មានបាតទន់ៗនិងមានខ្យល់ចេញចូលបានត្រជាក់ស្រួលជើងប្រកបដោយផាសុកភាពហើយអាចបន់បែនបានគ្រប់ចលនា។អ្វីដែលពិសេសនោះគឺវាត្រូវជាមួយនឹងសម្លៀកបំពាក់គ្រប់ម៉ូតរបស់អ្នក និងផ្តល់ភាពលេចធ្លោទ្វេដង។

    • ទី៣ ស្បែកជើងប៊ូបុរស SPHERICATM MAN៖

    Photo 2022 12 16 16 36 23

    Photo 2022 12 16 16 36 28

    ស្បែកជើងSphericaTMManអាចជាម៉ូតបែបកូនកាត់ដែលអាចពាក់បានក្នុងឯកសណ្ឋានការិយាល័យក៏បាននិងពាក់ជាមួយនឹងខោអាវដើរលេងធម្មតាក៏បានមានន័័យថាវាត្រូវបានផលិតឡើងដើម្បីតម្រូវគ្រប់ស្ថានភាពនៃការស្លៀកពាក់របស់របស់បងប្អូនសុភាពបុរសគ្រប់រូប។

    លើសពីនេះទៅទៀត ស្បែកជើងនេះត្រូវបានគ្រោងឡើងជាមួយនឹងស្បែកដ៏ប្រណិត​ និង មានទំងន់ស្រាល​ ជាមួយបាតដ៏ទន់ៗ និងជួយទប់លំនឹងជើងបានយ៉ាងល្អ។

    វាជាជម្រើសដ៏ស័ក្តិសមបំផុតដែលផ្តល់ទាំងព្រមជាមួយនឹងផាសុកភាពខ្ពស់ និងភាពជឿជាក់ទំនុកចិត្តខ្ពស់គ្រប់ជំហាន។

    • ទី៤ ស្បែកជើងនារី CHARYSSA FLATS ៖

    Photo 2022 12 16 16 36 33

    Photo 2022 12 16 16 36 37

    ស្បែកជើងនារី Charyssa នេះស័ក្តិសមបំផុតសម្រាប់សុភាពនារីទាំងឡាយដែលចូលចិត្តភាពសាមញ្ញ​ ងាយៗ ដោយវាមានមុខរាងស្រួច ធ្វេីអោយទម្រង់ជើងអ្នកពាក់មានភាពស្រទន់ ​និងបង្ហាញនូវភាពថ្លៃថ្នូរផងដែរ។​ ម៉្យាងវិញទៀត ស្បែកជើងនេះក៏អាចពាក់ជាប្រចាំសមប្រាប់ សកម្មភាពការងារប្រចាំថ្ងៃ ការដើរកម្សាន្ត ឬសម្រាប់ចូលរួមកម្មវិធីផ្លូវការនានា។

    បើនិយាយពីគុណភាពនៃការផលិតរបស់ Charyssa វិញនោះគឺវាត្រូវបានផលិតឡើងពីស្បែក ប្រណិតបំផុតរបស់អ៊ីតាលី ជាមួយនឹងបាតដ៏ទន់ ស្រាល​ ជួយទប់លំនឹងជើងបានល្អ ហើយបន្ថែមជាមួយកែងខ្លីដែលធ្វើអោយអ្នកពាក់មានភាពងាយស្រួល និងប្រកបដោយផាសុកភាពក្នុងការពាក់ដើរទៅដល់គ្រប់ទីកន្លែង។

    • ទី៥ ស្បែកជើងបុរស ADACER ៖

    Photo 2022 12 16 16 36 41

    Photo 2022 12 16 16 36 45

    វាជារចនាបទថ្មីបំផុតរបស់អ៊ីតាលីដែលត្រូវបានគ្រោងឡើងជាមួយបាតដ៏ទន់​និងមានភាពសាមញ្ញបែបក្លាសិកដែលសម្យមែនទែនសម្រាប់បងប្អូនសុភាពបុរសសម័យថ្មី។​

    សម្រាប់អ្នកចូលចិត្តស្លៀកពាក់បែបសាមញ្ញក្នុងកម្មវិធីផ្លូវការ ស្បែកជើង Adacter នេះក៏ស័ក្តិសមម្យ៉ាងដែរព្រោះវាត្រូវបានផលិតឡើងដោយស្បែកអ៊ីតាលីពណ៌ត្នោតមិនឆើតពេក ហើយជាមួយម៉ូតចុងក្រោយដែលមានភាពទាក់ទាញបំផុត។ មិនតែប៉ុណ្ណោះ ស្បែកជើងនេះមានភាពធន់ខ្លាំង​​ អាចទប់លំនឹងរបស់ជើងបានយ៉ាងល្អ​ជាពិសេសអ្នកអាចបត់បែនបានគ្រប់ពេលដោយមិនមានការបារម្ភឡើយ។

    សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចូលទៅកាន់ហ្វេសប៊ុកផេករបស់ GEOX តាមរយៈ [GEOX https://www.facebook.com/GEOXCambodia/?mibextid=LQQJ4d

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia