មេទ័ពចាវ ជាវឡុង ក្លាហានខ្លាំងបំផុត រីឯជីវិតពិតគឺជាសេដ្ឋីទ្រព្យលាន$ មានសមត្ថភាពអស្ចារ្យ២យ៉ាង
Kan DaraJUNE 1 2022349 views

ខ្សែភាពយន្តភាគរឿងនគរទាំង៣ដែលទស្សនិកជននិយមដំណាលថារឿងសាមកុកគឺជាភាពយន្តចិនបុរាណមួយដែលអធិប្បាយអំពីរឿងប្រវត្តិសាស្រ្តក្នុងប្រទេសចិនក្នុងរជ្ជកាលហាន។ ចំណែកឯតួអង្គនៅក្នុងរឿងតែងស្តែងឱ្យឃើញអំពីវីរភាពរបស់តួអង្គនិងដែលជាតម្លៃអប់រំទៅកាន់អ្នកទស្សនា។

ជាមួយគ្នានោះដែរ ថ្ងៃនេះយើងសូមលើកយកនូវប្រវត្តិក្រៅឆាករបស់តួអង្គមេទ័ពក្លាហាននិងវីរភាពអង់អាច ចាវ ជៀវឡុង ដែលមានឈ្មោះពិតថា ​នី យូហាន NieYuan(聂远) ជាតារាសម្តែងដែលមានទ្រព្យសម្បត្តិច្រើនអាចរាប់ចូលជាសេដ្ឋីមួយរូបដែរក្នុងប្រទេសចិន។​ តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះ កើតនៅថ្ងៃទី១៧ ​ខែមីនា ​ឆ្នាំ១៩៧៨ នៅក្នុងទីក្រុង Zhanyuan  ប្រទេសចិន។

ជាមួយគ្នានេះដែរ កុមារភាពរបស់លោកក៏មិនសូវជាល្អប៉ុន្មាននោះទេ ព្រោះថាយុវជនរូបនេះចូលចិត្តវ៉ៃគ្នានៅក្នុងសាលា រត់ចេញពីផ្ទះរហូតដល់ឪពុកម្តាយរបស់លោកចង់ឱ្យលោកឈប់រៀន និងបញ្ជូនលោកឱ្យទៅបម្រើកងទ័ព។ ប៉ុន្តែអ្វីដែលជាក្តីបំណងរបស់លោកគឺអាចចូលរៀនសាលាសិល្បៈក្រោយមកលោកក៏បានចូលរៀននៅសាលា Shanghai Theatre Academy។ ប៉ុន្តែលោកមានអាប្បកិរិយាមិនល្អនោះទេរហូតដល់សាលាចង់បញ្ឈប់លោកជាសំណាងដែលលោកបានគ្រូម្នាក់ធ្វើការស្នើសុំឱ្យនៅបន្ត។ ក្រោយអំពីហេតុការណ៍បែបនេះបានកើតឡើងយុវជនរូបនេះក៏បានព្យាយាមសង្រួមចិត្ត និងកែប្រែខ្លួនទៅជាមនុបស្សចាស់ទុំមួយរូប។ ក្នុងនោះលោកក៏មានសមត្ថភាពពិសេស២​ យ៉ាងផងដែររួមមាន៖

.សម្តែងបានគ្រប់ទម្រង់

មេទ័ពក្លាហានជិះសេះសរូបនេះមានសមត្ថភាពអាចសម្តែងសិល្បៈគ្រប់ទម្រង់ ដោយក្នុងនោះលោកអាចថតរឿងចប់មួយវគ្គដោយប្រើរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។ លោកថែមទាំងត្រូវបានគេឱ្យឈ្មោះថាជា ”តារាសម្តែងវ័យក្មេងទាំង៤របស់ដីគោក”​ រួមជាមួយ Huang Xiaoming, Tong Dawei និង Yin Xiaotian ក្នុងឆ្នាំ២០០៤ ។ វីរបុរសលំពែង៤ម៉ែត្រមានគុណធម៍រូបនេះក៏មានទេពកោសល្យក្នុងសិល្បៈចម្រៀងមិនធម្មតានោះដែរ។

.តារាទូរទស្សន៍ដ៏មានប្រជាប្រិយ

មិនត្រឹមតែជាតារាសម្តែងដែលមានទេពកោសល្យសម្តែងរឿងដុំនោះទេ​ ថែមទាំងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាពទៀតផង។ ខ្សែភាពយន្តភាគ រឿងសាមកុក ដែលលោកសម្តែងជាតួអង្គមេទ័ពស្មោះត្រង់ក្លាហាន ពលីដើម្បីមាតុភូមិ គឺជាភាពយន្តដែលនាំឱ្យលោកមានគេទទួលស្គាល់កាន់តែច្រើន។

គូសបញ្ចាក់ផងដែរ លោក នី យូហាន ឬ ចាវ ជាវឡុង បានចាប់ផ្តើមប្រឡូកលើវីថីសិល្បៈចាប់តាំងពីឆ្នាំ១៩៩៧ ក្នុងពេលដែលយុវជនរូបនេះមានអាយុ១៩ឆ្នាំ ដែលវិស័យសិល្បៈនេះជាជម្រុកមាសប្រាក់តែមួយមុខគត់របស់លោក រហូតដល់បច្ចុនប្បន្ននេះទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថា​ មានចន្លោះពី១ទៅ៥លានដុល្លារអាមេរិក៕

អត្ថ​បទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia