ការស្រាវជ្រាវ៖ វ័យខ្ទង់២០-៣០ឆ្នាំ​ ជាក្រុមមនុស្សកើតទុក្ខខ្លាំងបំផុត ព្រោះរឿងធំៗ៣នេះ
Kan DaraAPRIL 2 20241.2 K views

“សប្បាយទាន់ខ្លួននៅក្មេង នេះជាទស្សនៈដ៏ពេញនិយមមួយ ប៉ុន្តែយោងតាមរបាយការណ៍សុខភាពពិភពលោក ឆ្នាំ២០២៤ បានបង្ហាញថា ក្រុមមនុស្សសម័យថ្មី (Gen Z) និងវ័យចន្លោះពី ២០-៣០ឆ្នាំ រស់នៅកើតទុក្ខខ្លាំង រួមទាំងស្រ្តេសកម្រិតខ្ពស់បំផុត។ ខាងក្រោមគឺជារឿងធំៗ៣ រុញពួកគេឲ្យធ្លាក់ក្នុងស្ថានភាពជីវិតដ៏តានតឹងនេះ៖

/. ប្រឹងធ្វើការខ្លាំងដើម្បីរស់

សសស

តាមការស្ទង់មតិ លើក្រុមមនុស្ស Gen Z បានបង្ហាញថា ផ្ទុយពីការធ្វើដំណើរផ្សងព្រេង ការជប់លៀង រីករាយនឹងភាពនៅលីវ និងមានទំនាក់ទំនងច្រើនជាមួយអ្នកដទៃ ពួកគេបែរជាត្រូវប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្លា ដើម្បីទិញសម្ភារៈចំបាច់ភ្លាមៗ និងមានទំនួលខុសត្រូវលើជីវិតខ្លួនឯងខ្ពស់ព្រោះត្រូវរកលុយបំពេញតម្រូវការរស់នៅក្នុងសម័យជឿនលឿននេះ។ មិនតែប៉ុណ្ណោះ ពួកគេខ្លះបានធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត ព្រោះតែមិនអាចប្រឈមនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។

/. សង្គម

ប្រើជីវិតក្នុងសង្គមប្រកួតប្រជែងខ្លាំង គឺជាសម្ពាធផ្លូវចិត្តដ៏ធំមួយ។ ពេលរៀនចប់ ត្រូវដើរស្វែងរកការងារក្នុងទីផ្សារសមុទ្រក្រហម។ លុះប្រកួតឈ្នះតង់ទីមួយទទួលបានការងារធ្វើ គ្រាដំបូងប្រាក់ខែតិច ឯការចំណាយច្រើន។ ម្យ៉ាងវិញទៀត មនុស្សដែលមានអាយុចន្លោះពី ៤០-៥០ឆ្នាំ នៅកន្លែងធ្វើការនៅតែចាត់ទុកពួកគេដូចជាកូនក្មេងអ៊ីចឹង។ បើសំណាងមិនល្អ ត្រូវរស់នៅក្នុងបរិយាកាសប៉ែងជើងគ្នា គ្មានឱកាសលូតលាស់បន្តថែមទៀតផង។ នេះបើយោងតាមការស្រាវជ្រាវរបស់ The Toad Sage។

/. បារម្ភពីអនាគតខ្លាំង

អនាគតហាក់បីដូចជាមិនច្បាស់លាស់ ហើយវាមានអារម្មណ៍ថា បើគ្មានជម្រើសជាក់លាក់ណាមួយទេ ពួកគេនឹងត្រូវវិនាសមិនខាន។ នេះបើយោងតាមការឲ្យដឹងពី Strange Hour 2222។ លើសពីនេះ ប្រព័ន្ធបណ្តាញសង្គម និងការប្រៀបធៀបខ្លួនឯងទៅនឹងជីវិតអ្នកដទៃ បានធ្វើឲ្យពួកគេផុងខ្លួនក្នុងស្ថានភាពតានតឹងកាន់តែខ្លាំង។

យ៉ាងណាមិញ បើទោះបី ក្រុមមនុស្សសម័យថ្មី (Gen Z) និងវ័យចន្លោះពី ២០-៣០ឆ្នាំ ត្រូវប្រឈមបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរក្តី តែចូរកុំបោះបង់ខ្លួនឯង ប្រឹងជម្នះមិនទប់លែងជាប់ ត្រូវស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន ឬអ្នកជំនាញ ប្រឹងកសាងជីវិតមួយដែលអ្នកចង់បានយ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia