សម័យយុគបច្ចេកវិទ្យា ការកម្សាន្តតាមអ៊ីនធ័ណេត បាននឹងកំពុងវាយលុកខ្លាំង ខណៈក្មេងៗជំទង់ចំណាយពេលច្រើនបំផុតនៅលើអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ ដើម្បីលេងហ្គេម (Game) និងមិនចង់ធ្វើអ្វីទាំងអស់។ ក្នុងនោះយោងតាមការសិក្សារបស់ The Guardian មានកត្តាធំៗ២ ដែលធ្វើឲ្យក្មេងជំទន់សម័យថ្មីងប់ងល់នឹងការលេងហ្គេម (Game) ខ្លាំង៖
១/. ការរឹតក្បិតសេរីភាពខ្លាំងពីអាណាព្យាបាល៖ ក្រុមមនុស្ស Gen Z (អ្នកកើតចន្លោះឆ្នាំ១៩៩៧-២០១២) គឺជាជំនាន់ដែលត្រូវបានតាមដានយ៉ាងស្អិតបំផុតពីសំណាក់ឪពុកម្តាយ។ រាប់ចាប់តាំងពីការធ្វើដំណើរទៅខាងក្រៅ ការសេពគប់មិត្តភក្តិ ការជ្រៀតចូលព័ត៌មានក្នុងបណ្តាញសង្គមកូនៗ រួមទាំងទិន្នន័យផ្ទាល់ខ្លួននានា ដែលសកម្មភាពទាំងអស់នេះជាការកាត់បន្ថយសេរីភាពកូនៗ ធ្វើឲ្យពួកគេចង់សំងំនៅតែក្នុងបន្ទប់លេងហ្គេម ចូលទៅក្នុងពិភពលោកមួយផ្សេងទៀត មានតែការសើចសប្បាយជាមួយមិត្តភក្តិ ដោយមិនខ្វល់ខ្វាយពីការរឹតក្បិត ឬការស្តីបន្ទោសឡើយ។
២/. គ្មានកន្លែងត្រូវទៅ៖ ការបិទមជ្ឈមណ្ឌលយុវជន កន្លែងតន្ត្រី និងកន្លែងសាធារណៈ បានធ្វើឱ្យក្មេងជំទង់មានកន្លែងតិចតួចបំផុតសម្រាប់ជួបជុំ។ ជាលទ្ធផល ក្មេងជំទង់ងាកទៅរកហ្គេមអនឡាញ ជាកន្លែងមួយដែលពួកគេអាចប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិដោយគ្មានការត្រួតពិនិត្យពីឪពុកម្តាយ និងមិនចាំបាច់ត្រូវចំណាយលុយ។ ក្នុងនោះកត្តាសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ក៏រួមចំណែកដល់វិបត្តិសុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ផងដែរ។
យ៉ាងណាមិញ ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល ពុំគួរមើលរំលងពីសុកមាលភាពរបស់កូនៗឡើយ ចូរធ្វើជាទីជម្រកដ៏កក់ក្តៅ ជៀសជាងធ្វើជាទីសម្ពាធរបស់កូនៗ ឬអនុញ្ញាតឲ្យហ្គេម (Game)ជំនួសតំណែងអ្នកបាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook