CamEd Business School នឹងរៀបចំកម្មវិធី Gen Z American Business Competition 2026 ដែលជាឱកាសដ៏ពិសេសសម្រាប់ប្អូនៗទី១២ ក្នុងការបង្ហាញសមត្ថភាព សាកល្បងចំណេះដឹង ការច្នៃប្រឌិត និងការធ្វើការងារជាក្រុមក្នុងបរិយាកាសប្រកួតប្រជែងដែលមានការលើកទឹកចិត្ត។
កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅ CamEd Business School៖
ថ្ងៃទី៤ ខែកក្កដា៖ បេក្ខជនទាំងអស់ត្រូវអញ្ជើញចូលរួមការប្រលងតេស្តសមត្ថភាពទៅលើមុខវិជ្ជា
គណិតវិទ្យា ភាសាអង់គ្លេស និងការសម្ភាសន៏ ដើម្បីទទួលបានអាហារូបករណ៏ជាទឹកប្រាក់រហូតដល់ទៅ $4000។
ថ្ងៃទី៥ ខែកក្កដា៖ បេក្ខជននឹងចូលរួមការប្រកួតប្រជែងជាក្រុម ព្រមទាំងមានសកម្មភាពកម្សាន្តផ្សេងៗ និងការអភិវឌ្ឍជំនាញជាច្រើនទៀត ដើម្បីមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ដែលមានចំនួនសរុប $1500។


ហេតុអ្វីប្អូនៗគួរចូលរួមកម្មវិធី Gen Z American Business Competition?
● មានឱកាសទទួលបានអាហារូបករណ៏ទៅលើការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យនិងហិរញ្ញវត្ថុ + សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT)
● មានឱកាសទទួលបានរង្វាន់ទឹកប្រាក់សម្រាប់ជ័យលាភីទាំង៣ក្រុម
● អភិវឌ្ឈជំនាញទន់ដូចជា ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងទទួលបានចំណេះដឹងលើភាពជាសហគ្រិន
● បង្កើតទំនាក់ទំនងជាមួយសិស្សានុសិស្សដទៃទៀតដែលមានគំនិតដូចគ្នា
ប្រញាប់ឡើង! នៅសល់តែប៉ុន្មានកន្លែងទៀតប៉ុណ្ណោះ ដូច្នេះដើម្បីកុំឲ្យខកខានឱកាសដ៏ពិសេសនេះ ក្នុងការបង្ហាញសមត្ថភាពរបស់អ្នកប្រកួតប្រជែងជាមួយ សិស្សឆ្នើមមកពីសាលាផ្សេងៗទៀត និងឈ្នះរង្វាន់ជាច្រើន រួមទាំងឱកាសអាហារូបករណ៍ថែមទៀតនោះ សិស្សានុសិស្សអាចដាក់ពាក្យចូលរួមជាមួយ CamEd Business School ដោយឥតគិតថ្លៃតាមរយ:លីង ៖ https://apply.cam-ed.com/ba-register ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ។





