ទទួលបានទាំងរង្វាន់ជាទឹកប្រាក់ និងឱកាសអាហារូបករណ៍​ ពីកម្មវិធី GenZ American Business Competition

CamEd Business School នឹងរៀបចំកម្មវិធី GenZ American Business Competition 2026 ដែលផ្តល់ឱកាសដ៏ពិសេស សម្រាប់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ ក្នុងការបង្ហាញសមត្ថភាព ចំណេះដឹង ការគិតវិភាគ និងការដោះស្រាយបញ្ហា។ ក្នុងនោះផងដែរ សិស្សានុសិស្សក៏អាចមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ និងអាហារូបករណ៍រហូតដល់ 4,000 ដុល្លារអាមេរិក។

កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល 2 ថ្ងៃ នៅ CamEd Business School ៖​

  • ថ្ងៃទី១ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ2026: បេក្ខជនទាំងអស់នឹងចូលរួមប្រឡងសមត្ថភាពទៅលើ មុខវិជ្ជាគណិតវិទ្យា ភាសាអង់គ្លេស និងសម្ភាសន៍ ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ រហូតដល់ 4,000 ដុល្លារ។
  • ថ្ងៃទី២ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ2026: បេក្ខជននឹងចូលរួមប្រកួតប្រជែងជាក្រុម ព្រមទាំងមានសកម្មភាពកម្សាន្តផ្សេងៗ និងការអភិវឌ្ឍជំនាញជាច្រើនទៀត ដើម្បីមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ដូចខាងក្រោម​ ៖​
  •  

    🏆 ក្រុមជ័យលាភីលេខ១៖ 650 ដុល្លារ

    🥈 ក្រុមជ័យលាភីលេខ២៖ 500 ដុល្លារ

    🥉 ក្រុមជ័យលាភីលេខ៣៖ 350 ដុល្លារ

     

    កម្មវិធី GenZ American Business Competition 2026 ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្ត និងអភិវឌ្ឍយុវជនជំនាន់ថ្មី ឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យគណនេយ្យ ​និងហិរញ្ញវត្ថុ តាមរយៈការប្រកួតប្រជែង ការរៀនសូត្រ និងការទទួលបានបទពិសោធន៍ជាក់ស្តែង។

     

    ដើម្បីកុំអោយខកខានឱកាសដ៏ពិសេសនេះក្នុងការបង្ហាញសមត្ថភាពរបស់អ្នកប្រកួតប្រជែងជាមួយ សិស្សឆ្នើមមកពីសាលាផ្សេងៗទៀត និងឈ្នះរង្វាន់ជាច្រើន រួមទាំងឱកាសអាហារូបករណ៍ថែមទៀតនោះ សិស្សានុសិស្សអាចដាក់ពាក្យចូលរួមជាមួយ CamEd Business School ដោយឥតគិតថ្លៃតាមរយ:លីង​ ៖​ https://apply.cam-ed.com/ba-register    

     
     
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕

    2524222326

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia