ធ្លាក់ថ្លៃហើយ! ក្រុមហ៊ុនលក់រថយន្តដ៏ល្បី១ ប្រកាសលក់រថយន្តម៉ូដែលឆ្នាំ២០២៦ បញ្ចុះតម្លៃកប់
ធី ស្រីល័ក្ខMAY 5 20263.8 K views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ប្តូររថយន្តថ្មី ឬបងប្អូនដែលដែលមានគម្រោងចង់ទិញឡានថ្មីសម្រាប់ជិះទៅលេងស្រុកថ្ងៃ ឬទៅកំសាន្តតាមខេត្តនានាជាមួយគ្រួសារ គឺត្រូវប៉ាន់ហើយ ខណៈពេលនេះ ក្រុមហ៊ុនលក់រថយន្ត Geely Cambodia ប្រកាសលក់រថយន្តបញ្ចុះតម្លៃកប់។

 

យោងតាមការបង្ហោះលើផេកផ្លូវការរបស់ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ពេលនេះក្រុមហ៊ុនកំពុងតែមានប្រូម៉ូសិនយ៉ាងពិសេស ដោយមានការផ្តល់ជូនយ៉ាងពិសេសសម្រាប់រថយន្ត GEELY MONJARO 2026  ជាមួយតម្លៃប្រូម៉ូសិនពិសេសដោយលក់ត្រឹមងតែ ៣៦,៨៨៨ដុល្លារតែប៉ុណ្ណោះ ចំពោះការប្រូម៉ូសិននេះគឺមានចំនួនកំណត់ដូច្នេះបងប្អូនដែលចង់បានឡានថ្មីជិះរួសរាន់ទិញឱ្យហើយបាន។

៣៦

អ្វីដែលកាន់តែពិសេសនោះរថយន្តមួយម៉ូដែលនេះ ជាទូទៅក្រុមហ៊ុន Geely លក់ក្នុងតម្លៃរហូតដល់ទៅ  ៣៧,៩០០ដុល្លារ បើទិញពេលនេះគឺសល់ត្រឹមតែ ៣៦,៨៨៨ដុល្លារប៉ុណ្ណោះ។ ចំពោះរថយន្ត Geely Monjaro 2026 នេះគឺរចនាបទប្រណីតទាំងខាងក្រៅ និងខាងក្នុងមានកម្លាំងខ្លាំង បច្ចេកវិទ្យាឆ្លាតវៃ មានគុណភាពខ្ពស់មានប្រព័ន្ធ Smart 4WD ដែលរចនាឡើងដោយបច្ចេកវិទ្យា VOLVO ធានាសុវត្ថិភាព និងភាពជឿជាក់ខ្ពស់ដោយមានការធានាគុណភាព 5 ឆ្នាំ ឬ 150,000 Km

៣៧

គួរជម្រាបថា Geely ត្រូវបានចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជាតាំងពី២០២២ រីឯចំនួនលក់រថយន្តGeely គឺត្រូវបានការទទួលស្គាល់លើគុណភាពជាច្រើនគ្រឿងមកហើយ ពិសេសនោះគឺម៉ូឌែលCoolray និងម៉ូឌែល Starray ដែលលេចធ្លោស្រស់ស្អាតទាំងរូបរាង មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងភាពទំនើប។ប្រសិនជាបងប្អូនចាប់អារម្មណ៍ រថយន្ត Geely Monjaro 2026  អាចទំនាក់ទំនង៖ 016 574 041 | 095 330 322

៣៨

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia