គេមកហើយ! ស្ងាត់ៗ Geely បើកទទួលកក់សមាជិកថ្មី រូបរាងប្រណិតខ្លាំង ខណៈតម្លៃពេញ៤ម៉ឺន$ជាង ចុះមកត្រឹម៣ម៉ឺន$ជាង
ធី ស្រីល័ក្ខNOVEMBER 2 2025436 views

សម្រាប់បងប្អូនដែលជាហ្វេនរបស់យីហោឡាន Gelly បានឮហើយដឹងតែសប្បាយចិត្ត ខណៈនាពេលថ្មីៗក្រុមហ៊ុន Geely ទើបតែបើកបង្ហាញសមាជិកថ្មី កម្លាំងខ្លាំង រូបរាងស្អាតខ្លាំងហើយពេលនេះក្រុមហ៊ុនក៏កំពុងតែបើកទទួលការកក់ក្នុងតម្លៃជាង៣ម៉ឺនដុល្លារប៉ុណ្ណោះដូច្នេះសម្រាប់បងប្អូនដែលចង់ប្តូរឡានថ្មីតែមិនដឹងគួរជិះរថយន្តម៉ូដែលអ្វីអាចត្រៀមលុយឱ្យហើយទៅ។

 

ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមការងាររបស់ក្រុមហ៊ុន Geely Cambodia បានឱ្យដឹងថា នាពេលនេះក្រុមហ៊ុនចាប់ផ្តើមបើកទទួលការកក់ជាផ្លូវការនៃកំពូលរថយន្ត SUV ដ៏ប្រណិតលំដាប់អភិជនដែលជាកំពូលអធិរាជលើដងវិថីគឺម៉ូដែលរថយន្ត Geely Monjaro ខណៈរថយន្តនេះតម្លៃដើមគឺលក់ ៤០,៩០០ ដុល្លារ ប្រសិនជាលោកអ្នកកក់ក្នុងពេលនេះនឹងទទួលបានក្នុងតម្លៃពិសេសត្រឹមតែ ៣០,៩០០ដុល្លារ ប៉ុណ្ណោះថែមទាំងទទួលបានកាដូជាច្រើនមុខទៀតផងដែរ។

30

អ្វីដែលកាន់តែពិសេសនោះ ការលក់ក្នុងតម្លៃពិសេសនេះគឺសម្រាប់តែ ១០០គ្រឿងដំបូងតែប៉ុណ្ណោះ ដែលមានការថែមជូនឈ្នាន់ជើងអូតូប្រណិតខ្លាំងជាមួយនឹងកាដូជាច្រើនទៀតហើយការផ្តល់ជូននេះគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដូច្នេះបងប្អូនអាចធ្វើការកក់បណ្តើរបានដោយអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 093 969 356 /015 505 659

31

គួរបញ្ជាក់ថា ម៉ូដែលរថយន្ត Geely Monjaro គឺជាកំពូលស្តេចរថយន្ត SUV ដ៏ប្រណិតលំដាប់អភិជន លេចធ្លោនិងស៊ីវីល័យខ្លាំង។ ហើយបើនិយាយអំពីរូបរាងវិញគឺអំណាចទាន់សម័យ ហើយសម្រាប់រថយន្តមួយម៉ូដែលនេះគ្រប់ចំណុចទាំងអស់បានរចនាឡើងលំនាំបែបគ្រាប់ពេជ្រ ជាមួយការគិតគូរខ្ពស់ប្រៀបបានទៅនឹងទំនុកភ្លេងនិងការបង្ហាញពីសិល្បៈក្បាច់ក្បូរនិងរបាំដែលធ្វើឱ្យគ្រប់គ្នាផ្តោតភ្នែកមើលលើយើងតែម្នាក់ផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia