តម្លៃស្មើរ១ទឹក! តស់មកស្គាល់រថយន្តបកពីកេស១ម៉ូដែល ស៊ីសាំងតិច រូបរាងកប់ តម្លៃ២ម៉ឺន$នៅខ្មែរ
នារី AUTOJULY 25 20241.6 K views

សម្រាប់ប្រិយមិត្តដែលមានថវិការត្រឹម២ម៉ឺនដុល្លារស្តើង ហើយកំពុងពិបាកចិត្តមិនដឹងថាគួរទិញរថយន្តមួយណា ចិត្តស្រលាញ់ឡានថ្មី តែលុយគ្រប់ឡានមួយទឹក ខណៈពេលនេះ អេដមីនសូមណែនាំឡានខ្លាញ់គោមួយម៉ូដែល ស៊ីសាំងតិច រូបរាងស្អាត ខណៈតម្លៃវិញត្រឹម ២ម៉ឺនដុល្លារស្តើងតែប៉ុណ្ណោះ។

1

យោងតាមផេកផ្លូវការ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនកំពុងដាក់លក់ Geely GX3 pro ថ្មីស្រឡាង ជា​មួយតម្លៃដ៏ពិសេសត្រឹម ២១,៩០០ដុល្លារ តែប៉ុណ្ណោះ។ ស្របគ្នានេះដែរ បើនិយាយអំពីថាមពល GX3 Pro វិញគឺមានជាម៉ាស៊ីនសាំង ១.៥ លីត្រ inline-4 ដែលផលិតកម្លាំង 102hp និង 142Nm នៃកម្លាំងបង្វិល។ ​ចំពោះប្រវែងរបស់ Geely GX3 Pro វិញមានប្រវែង ៤,00៤mm ទទឹង ១,៧៦0mm និងកម្ពស់ ១,៥៧៥mm។

2

ទទឹមនឹងនេះដែររថយន្ត​ Geely ផ្ដល់ជូនលោកអ្នកនូវភាពស្រស់ស្រាយ ទំនុកចិត្ត ជាមួយនឹងរចនាម៉ូត យ៉ាងទំនេីប ប្រណិតល្អឯក បេីកបរប្រកបទៅដោយភាពជឿជាក់ សុវត្ថិភាព ឆ្ពោះទៅកាន់គោលដៅ និងភាពជោគជ័យ។​

3

គួរជម្រាបផងដែរថាប្រសិនបងប្អូនចាប់អារម្មណ៍ចង់សាកសួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ​ Geely Cambodia ឬតាមរយៈតេឡេក្រាម 077 505 659 / 015 505 659៕

ទីតាំង៖https://goo.gl/maps/eDKHwTUnoWoSouRb9

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia