ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលពុំសូវមានថវិការគ្រប់គ្រាន់ប៉ុន្តែចង់ជិះរថយន្តថ្មី ឬបងប្អូនដែលមានលុយគ្រប់ហើយ ប៉ុន្តែបារម្ភរឿងអត់លុយចាក់សាំង។ ឈប់បារម្ភទៀតទៅ ខណៈពេលនេះក្រុមហ៊ុនយក្ស Geely បានបញ្ចេញនូវរថយន្តអគ្គិសនីស៊េរីថ្មី ឆ្នាំ ២០២៤ សាកថ្មម្តង អាចរត់បាន ២០០គីឡូម៉ែត្រ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា Geely Panda Mini Dragon Edition គឺជារថយន្តអគ្គិសនី (EV) ដែលមានតម្លៃ ៥,៥០០ ដុល្លារ (៣៩,៩០០យន់) នៅក្នុងប្រទេសចិន។ ដោយកូនឡានមួយម៉ូឌែលនេះសាកថ្មមួយពេញអាចធ្វើដំណើរបាន ២០០គីឡូ ខណៈការសាកម្តងសម្រាប់ការសាកល្បឿនលឿនចំណាយពេល ៣០នាទី និងការសាកភ្លើង 7 kW ចំណាយពេលប្រហែល ៣ ម៉ោង។
ខាងក្រោយនេះជាចំណុចពិសេសៗសំខាន់ៗមួយចំនួន ដែលមាននៅក្នុងកូនឡានអគ្គិសនី Panda Mini មួយម៉ូឌែលនេះ៖
ទំហំ និងការរចនា៖
- ឌីសាញបែបប្រអប់ មានប្រវែង 3065mm, ទទឹង 1522mm, កម្ពស់ 1600mm
- Geely Panda Mini EV មានទ្វារពីរ កៅអីបួន និង Panoramic sunroof
- ចង្កៀងមុខរាងមូលស្រដៀងនឹងភ្នែកខ្លាឃ្មុំផេនដា
- មានជម្រើសពណ៌ជាច្រើន
Performance and Range:
- Panda មានកម្លាំង ៤១ សេះ ផ្តល់ល្បឿនអតិបរមា ១00 គីឡូម៉ែត្រក្នុងមួយម៉ោង
- សមត្ថភាពសាកថ្មលឿន DC (22 kW) - អាចសាកពី 30% ទៅ 80% ក្នុងរយៈពេល 30 នាទី
សរុបមក Geely Panda Mini EV ជារថយន្តអគ្គិសនីដែលងាយស្រួលប្រើប្រាស់ក្នុងការចំណាយថវិការ ដែលត្រូវបានរចនាឡើងសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។