នេះជាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៧ ដែលព្យាករដោយធនគារពិភពលោក
Bunthoeun Koem•OCTOBER 6 2026•934 views

យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងថមថយមកនៅត្រឹម ៣.៥ ភាគរយ ក្នុងឆ្នាំ ២០២៦ ដែលភាគច្រើនបណ្តាលមកពីការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប ដែលទាំងអស់នេះបានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ។

 

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងរយៈពេលមធ្យម កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងងើបឡើងវិញដល់ ៤.២ ភាគរយ ក្នុងឆ្នាំ ២០២៧ និង ៥.០ ភាគរយ ក្នុងឆ្នាំ ២០២៨ ក្នុងសេណារីយោដែលមានស្ថិរភាពនៃតម្លៃថាមពល, ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចបានជោគជ័យរបស់ពលករចំណាកស្រុកដែលបានវិលត្រឡប់មកប្រទេសវិញ។

 

835120261 1155992377080423 6244136105887506338 N

 

ទោះជាយ៉ាងណា បាតុភូត El Niño ត្រូវបានរំពឹងថានឹងបន្ថយល្បឿននៃការស្តារឡើងវិញរបស់វិស័យកសិកម្មក្នុងឆ្នាំ ២០២៧។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។

 

គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៣.៩% សម្រាប់ឆ្នាំ២០២៦ ពី៤.១% ខណៈក្រសួងសេដ្ឋកិច្ច ព្យាករថាសេដ្ឋកិច្ចកម្ពុជា​ នឹងសម្រេចបាន​នូវអត្រាកំណើន ៤.២% ​នៅក្នុងឆ្នាំ ២០២៦ ទាបជាងការព្យាករកាលពីពេលមុនថា សម្រេចបានក្នុងរង្វន់ ៥%៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia