អបអរសាទរ! ហាងកាហ្វេកូនខ្មែរ Gather Grounds បានបង្អួតរូបរាងសាខាថ្មីនៅខណ្ឌទួលគោក
ធី ស្រីល័ក្ខMAY 3 2026167 views

កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ហាងកាហហ្វេកូនខ្មែរ Gather Ground Coffee & Eatery បានសម្ពោធសាខាថ្មីជាផ្លូវការគឺសាខាទី៥ នៅខណ្ឌទួលគោក។ នៅក្នុងការសម្ពោធសម្ពោធសាខាថ្មីនេះដែរ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពងខ្ពស់ពី ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកស្រី ប៉ាឡូណា ដែលអគ្គនាយិកាហាងកាហ្វេ Gather Ground Coffee & Eatery និងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

១៦

នៅក្នុងការបើកសម្ពោធសាខាថ្មីខាងលើនេះដែរ លោកស្រី ប៉ាឡូណា ដែលអគ្គនាយិកាហាងកាហ្វេ Gather Ground Coffee & Eatery បានមានប្រសាសន៍ថា Gather Ground មិនមែនគ្រាន់តែជាហាងកាហ្វេហ្វ្រេនឆាយដែលកំពុងល្បីល្បាញនៅក្នុងស្រុកតែមួយមុខនោះទេ តែហាងកាហ្វេមួយនេះបានកំពុងតែចូលរួមជាចំណែកយ៉ាងសំខាន់មួយក្នុងការអភិវឌ្ឍន៍សង្គមជាតិតាមរយៈការបង្កើតទីផ្សារជូននិស្សិតតាមរយៈការបង្កើនការទិញទំនិញវត្ថុធាតុដើមគ្រប់មុខទាំងអស់ដូចជជា បន្លែត្រីសាចច់ គ្រឿងទេសផ្សេងៗទៀតពីដៃគូយកមកផលិតបន្ត។

១៧

ចំពោះចំណុចដ៏អស្ចារ្យរបស់ហាងកាហ្វេ Gather Grounds គឺបានបង្កើតនូវការគាំទ្រផលិតផល កសិផលក្នុងស្រុក តាមរយៈការប្រើប្រាស់បន្លែត្រីសាច់ និងគ្រឿងផ្សំផ្សេងៗរាប់រយមុខជារៀងរាល់ថ្ងៃផ្គត់ផ្គង់នៅតាមសាខាទាំងអស់នៃ Gather Grounds ផងដែរ។ ក្រៅពីជួយគាំទ្រផលិតផល កសិផលក្នុងស្រុក បើក្រឡេកទៅមើលតាមសាខានីមួយៗរបស់  Gather Grounds គឺមានការរចនាប្លែកៗពីគ្នាហើយស្រស់ស្អាតខ្លាំងណាស់។

២១

ជាមួយគ្នានោះដែរ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានមានប្រសាសន៍បន្ថែម “នៅក្នុងកម្មវិធីការបើកសម្ពោធសាខាទី៥ នៅខណ្ឌទួលគោកនេះ លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលឃើញយីហោកាហ្វេខ្មែរកាន់តែរីកចម្រើនបែបនេះ ជាពិសេសនោះគឺឃើញថៅកែហាងកាហ្វេភាគច្រើនសុទ្ធសឹងជាខ្មែរ ហើយសុទ្ធតែក្មេងៗនេះសបញ្ជាក់ថាខ្មែរយើងពិតជាមានសមត្ថភាពពិតៗ ដូច្នេះសូមប្រជាជនខ្មែរចូលរួមគាំទ្រនិងអភិរក្សផលិតផលជាតិរបស់យើង​ទើបអាចទៅរួច។ ជាពិសេសនោះ​ បើយើងសំឡឹងឃើញរបរណាជាថៅកែជនជាតិខ្មែរយើងត្រូវចូលរួមគាំទ្រឱ្យបានគ្រប់ៗគ្នា។

១៨

លើសពីនេះទៅទៀត សម្រាប់ហាងកាហ្វេ Gather Ground Coffee & Eatery នៅសាខាទួលគោកនេះគឺ មានបរិយាកាស Work Space ដ៏ធំទូលាយ និង Vibe Chill Chill ​ ព្រមទាំងជម្រើសភេសជ្ជៈ និងអាហារសម្រន់ដ៏សម្បូរបែប​ ដែលជួយអោយអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយ និង​ធ្វើការបានឆាប់ហើយ។

២០១៩២២

គួរជម្រាបថា សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយទៅជាម្ចាស់សាខាហ្វ្រេនឆាយណាមួយក្នុង ចំណោម១៥សាខាគោលដៅរបស់ ហ្គាឌ័រហ្គ្រោនស៍- Gather Grounds  អាចធ្វើការទំនាក់ទំនងណាត់ជួបដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 093 990 992/088 2323009  ដើម្បីទទួលបាននូវព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀមសិទ្ធិហ្រ្វេនឆាយអាជីវកម្ម៕

២៤

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia