អបអរសាទរ! ទីបំផុតយីហោកាហ្វេរបស់ខ្មែរ Gather Grounds បានចុះហត្ថលេខាបើកសម្ពោធសាខាហ្រ្វេនឆាយ នៅក្រសួងដែនដី
ធី ស្រីល័ក្ខOCTOBER 19 2025174 views

កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ហាងកាហ្វេរបស់កូនខ្មែរ ដែលជាយីហោដ៏ទំនើបពោរពេញទៅដោយធម្មជាតិពណ៌បៃតងស្រស់ បានបើកសម្ពោធជាផ្លូវការនៃហាងកាហ្វេ ហ្គាឌ័រហ្រ្គោនស៍- Gather Grounds សាខាហ្រ្វេនឆាយនៅទល់មុខក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។

៣

នៅក្នុងកម្មវិធីនៃការបើកសម្ពោធសាខាហ្រ្វេនឆាយ ហ្គាឌ័រហ្រ្គោនស៍- Gather Grounds លោកស្រី ​នី ប៉ាឡូណា ដែលជាម្ចាស់ម៉ាកយីហោ Gather Grounds បានមានប្រសាសន៍យ៉ាងរំភើបថា លោកស្រីពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ដែលនាពេលបច្ចុប្បន្ននេះ ហ្គាឌ័រហ្រ្គោនស៍- Gather Grounds បានឈានទៅដល់លំដាប់កាហ្វេប្រេនស្ថិតលេខរៀងទី៣ នៃកាហ្វេហ្រ្វេនឆាយក្នុងស្រុកដែលកំពុងល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។

៤

ម្ចាស់ម៉ាកយីហោ Gather Grounds ក៏បានមានប្រសាសន៍បន្តថា ចំពោះមូលហេតុដែលនាំឱ្យ ហ្គាឌ័រហ្រ្គោនស៍- Gather Grounds កាន់តែមានការគាំទ្រខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែប្រកាន់ខ្ជាប់នូវគោលជំហរច្បាស់លាស់៤ចំណុចរួមមាន៖

១. ផ្តល់ជូនអតិថិជននូវសេវាកម្មដែលល្អបំផុតជាមួយរសជាតិម្ហូបអាហារដែល មានឪជារសឈ្ងុយឆ្ងាញ់ និងការរចនាតុបតែងដែលមានភាពឆ្នៃប្រឌិតខ្ពស់ ការសម្រិតសម្រាំងឥតឈប់ឈរព្រមជាមួយបរិយាកាសស្រស់ស្រាយល្អជាទីគាប់ចិត្ត។

២. បង្កើតឱកាសការងារដល់សង្គមជាតិតាមរយៈ បង្កើតសាខាជាច្រើនបន្ថែមទៀត។

៣. ធ្វើឱ្យ ហ្គាឌ័រហ្គោនស៍ ក្លាយជាម៉ាកយីហោកាហ្វេលំដាប់ជួរមុខនៃព្រះរាជាណាចក្រកម្ពុជា។

.ជាទីកន្លែងដែលបំផុសគំនិត តាមរយៈការអនុវត្តប្រកបដោយភាពស្និតស្នាល និងបរិស្ថានល្អ

៦

លោកស្រីក៏បានបញ្ជាក់ថា ក្នុងទិសដៅឆ្នាំ២០២៤-២០៣០ ហ្គាឌ័រហ្រ្គោនស៍- Gather Grounds នឹងពង្រីកខ្លួនឱ្យបានយ៉ាងតិច ១៥សាខានៅក្នុងតំបន់ទីក្រុងភ្នំពេញ បន្ទាប់ពីមានអ្នកវិនិយោគជាច្រើនបានស្នើសុំទិញសិទ្ធិប្រកបអាជីវកម្មជាមួយម៉ាកយីហោ ហ្គាឌ័រហ្រ្គោនស៍- Gather Grounds ហ្រ្វេនឆាយ។ ហើយនៅថ្ងៃនេះដែរ ហ្គាឌ័រហ្រ្គោនស៍ បានបើកសម្ពោធសាខាហ្រ្វេនឆាយថ្មីបន្ថែមគឺសាខាក្រសួងដែនដី ដែលហៅកាត់ថា GG-KDD ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការគាំទ្រដ៏ច្រើនពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។

៨

ដោយឡែកសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ក្លាយទៅជាម្ចាស់ហ្រ្វេនឆាយណាមួយក្នុងចំណោម ១៥សាខាគោលដៅ បងប្អូនអាចធ្វើការទំនាក់ទំនងណាត់ជួបដោយផ្ទាល់ជាមួយម្ចាស់យីហោហ្គាឌ័រហ្រ្គោនស៍ បានដើម្បីទទួលបាននូវព័ត៌មានលំអិតផងដែរ។

៧

ជាមួយគ្នានោះដែរ បើតាមការលើកឡើងនាឱកាសពិធីបើកសម្ពោធជាផ្លូវការរបស់ ហ្គាឌ័រហ្រ្គោនស៍- Gather Grounds ម្ចាស់សាខាបានលើកឡើងថា “ខ្ញុំជឿជាក់លើការវិនិយោគរបស់ខ្ញុំជាមួយ Gather Grounds ដែលជាហ្រ្វេនឆាយល្បីក្នុងស្រុក ដែលកំពុងតែមានការគាំទ្រយ៉ាងច្រើនកុះករនៅគ្រប់សាខា និងជាពិសេសសូមកោតសរសើរទៅដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ Gather Grounds ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើងប្រកបទៅដោយភាពជោគជ័យដ៏ឧដុង្គឧត្តម”។

១២

គូសបញ្ជាក់ថា Gather Grounds គឺបានបង្កើតនូវការគាំទ្រផលិតផល កសិផលក្នុងស្រុក តាមរយៈការប្រើប្រាស់បន្លែ ត្រីសាច់ និងគ្រឿងផ្សំផ្សេងៗរាប់រយមុខជារៀងរាល់ថ្ងៃផ្គត់ផ្គង់នៅតាមសាខាទាំងអស់នៃ Gather Grounds ផងដែរ៕

៩១០១១

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia