នេះជាតម្លៃប្រេងសាំងដែលក្រុមហ៊ុនធំៗត្រូវដាក់លក់ចាប់ពីថ្ងៃនេះរហូតដល់ដាច់ឆ្នាំ២០២៥
Bunthoeun KoemDECEMBER 21 20257.2 K views

ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុនTotalEnergies និងក្រុមហ៊ុន BVM បានចេញសេចក្ដីaជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់លក់ដូចខាងក្រោម៖

 

១. ក្រុមហ៊ុន Caltex ដាក់លក់តម្លៃម៉ាស៊ូត ៣ ៥៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៧៥០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៦៥០ រៀលក្នុង ១ លីត្រ។

 

598447049 877838194641939 6194416656473998207 N

 

២. ក្រុមហ៊ុន TotalEnergies ដាក់លក់តម្លៃប្រេងម៉ាស៊ូត ៣ ៥៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតា ៣ ៧៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងអ៊ិចសែលលៀម ៤ ៦០០ រៀលក្នុង ១​ លីត្រ។ 

 

603786554 1343801891121848 1410190001522084313 N

 

៣. ក្រុមហ៊ុន BVM ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៥៥០  រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៧៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ៣៥០ រៀលក្នុង ១ លីត្រ៕

 

Photo 2025 12 21 15 33 10

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia