ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន TotalEnergiesនិងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
១. ក្រុមហ៊ុន CalTex ៖ ដាក់លក់តម្លៃម៉ាស៊ូត ៣ ៧៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៩០០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៥៥០ រៀលក្នុង ១ លីត្រ។
២. ក្រុមហ៊ុន TotalEnergies ៖ ដាក់លក់តម្លៃប្រេងម៉ាស៊ូត ៣ ៧៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតា ៣ ៩០០ រៀលក្នុង ១ លីត្រ និងប្រេងសាំងអ៊ិចសែលលៀម ៤ ៥៥០ រៀលក្នុង ១ លីត្រ។
៣. ក្រុមហ៊ុន BVM ៖ ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៧៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៩០០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ៥០០ រៀលក្នុង ១ លីត្រ៕