ជិតដាច់ឆ្នាំ សាំងចុះថ្លៃ! នេះជាតម្លៃប្រេងសាំងដែលក្រសួងពាណិជ្ជកម្ម កំណត់ឱ្យលក់មុនដាច់ឆ្នាំ ២០២២ នេះ
ធី ស្រីល័ក្ខDECEMBER 21 2022758 views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាពេលមុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវលក់ ៤,០៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៥០០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជាគឺចុះ ០,៥០ រៀលក្នុង១លីត្រចំពោះម៉ាស៊ូតវិញគឺឡើងថ្លៃ ០,៥០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។ដោយឡែកកាលពីកន្លងទៅតម្លៃប្រេងសាំងលក់ក្នុងតម្លៃ៤,១០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៤៥០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕

321162901 1124130181614952 2697532141172828311 N320439810 856513969000435 8357254347353984730 N

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia