ការបោះជំហានជួបជុំគ្នាយ៉ាងកក់ក្តៅ! ក្រុមហ៊ុន GAC Cambodia រៀបចំដំណើរកម្សាន្តជួបជុំគ្រួសារ GAC ទៅកាន់ខេត្តកែប–កំពត រយៈពេល ២ ថ្ងៃ

3

កាលពីថ្មីៗនេះ GAC Cambodia បានរៀបចំកម្មវិធី «ដំណើរកម្សាន្តជួបជុំគ្រួសារ GAC» ទៅកាន់ខេត្តកំពត និងខេត្តកែប រយៈពេល ២ថ្ងៃ ដោយមានការចូលរួមពីអតិថិជន និងម្ចាស់រថយន្ត GS3 EMZOOM, EMKOO និង GN6 Pro សរុបចំនួនប្រមាណ ៣៥ គ្រឿង។

4

5

ដំណើរកម្សាន្តនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អតិថិជនបានជួបជុំ សំណេះសំណាល និងបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយក្រុមគ្រួសារ និងសមាជិក GAC Family។ ជាមួយគ្នានេះ កម្មវិធីក៏ជាឱកាសសម្រាប់អតិថិជនដែលប្រើប្រាស់រថយន្ត GAC ម៉ូដែលផ្សេងៗ បានស្គាល់គ្នា និងចែករំលែកបទពិសោធន៍នៃការប្រើប្រាស់រថយន្ត និងការធ្វើដំណើររួមគ្នា។

 

ក្នុងដំណើររយៈពេល ២ ថ្ងៃ អតិថិជនបានធ្វើដំណើរជាក្បួនរថយន្តឆ្ពោះទៅកាន់តំបន់ទេសចរណ៍នានាក្នុងខេត្តកំពត និងកែប ព្រមទាំងចូលរួមក្នុងសកម្មភាពកម្សាន្ត ការទទួលទានអាហារ ការថតរូប និងការជួបជុំជាមួយគ្នា។ បរិយាកាសធម្មជាតិដ៏ស្រស់ស្អាត និងពេលវេលាដ៏រីករាយ បានធ្វើឱ្យដំណើរកម្សាន្តនេះក្លាយជាឱកាស ដ៏មានន័យសម្រាប់អ្នកចូលរួមទាំងអស់។

6

លើសពីការកម្សាន្ត កម្មវិធីនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់ GAC Cambodia ចំពោះអតិថិជន ដោយចាត់ទុកអតិថិជនជាផ្នែកមួយនៃ GAC Family មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់រថយន្តប៉ុណ្ណោះទេ។ តាមរយៈសកម្មភាពជួបជុំបែបនេះ GAC Cambodia មានឱកាសស្តាប់ពីបទពិសោធន៍ និងមតិយោបល់របស់អតិថិជន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងផ្តល់បទពិសោធន៍កាន់តែប្រសើរជូនអតិថិជន។ការចូលរួមរបស់រថយន្ត GS3 EMZOOM, EMKOO និង GN6 Pro ចំនួនសុប ៣៥ គ្រឿង ក៏បានបង្ហាញពីភាពសកម្ម និងការរីកចម្រើននៃអ្នកប្រើប្រាស់ GAC នៅកម្ពុជា។ សម្រាប់ GAC Cambodia ដំណើរនេះមិនត្រឹមតែជាការធ្វើដំណើរទៅកាន់គោលដៅមួយនោះទេ ប៉ុន្តែជាដំណើរនៃការភ្ជាប់ទំនាក់ទំនង បង្កើតមិត្តភាព និងរក្សាអនុស្សាវរីយ៍ល្អៗរវាងក្រុមហ៊ុនជាមួយអតិថិជន។

Img 0413

តាមរយៈកម្មវិធី GAC Trip GAC Cambodia នឹងបន្តផ្តល់នូវសកម្មភាព និងបទពិសោធន៍ថ្មីៗ ដើម្បីពង្រឹងសហគមន៍ GAC Family និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia