កាលពីពេលថ្មីៗកន្លងទៅនេះ រោងចក្រដំឡើងរថយន្ដដ៏ល្បីរបស់ប្រទេសចិន GAC បានសម្ពោធដាក់ឲ្យដំណើរការផលិតកម្មដំឡើងរថយន្ដរបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជាហើយ។ ដោយរោងចក្រដំឡើងរថយន្ដរបស់ក្រុមហ៊ុន GAC នេះគឺមានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំង។
ក្នុងនោះដែរក្រុមហ៊ុនបាន GAC បានសម្រេចដំឡើងរថយន្ដថ្មីចំនួន ៣ ម៉ូដែលរួមមាន GAC GN8, GAC GS3 EMZOOM និង GAC EMKOO។ យ៉ាងណាមិញ ដើម្បីអបអរសាទរសមិទ្ធិផលថ្មីលើទឹកដីកម្ពុជា និងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាក្នុងការក្លាយជាម្ចាស់រថយន្តថ្មី ដែលមានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ជាមួយតម្លៃកាន់តែសមរម្យ ក្រុមហ៊ុនបានសម្រេចដាក់លក់រថយន្ដថ្លៃពិសេសបំផុត។
យោងតាមការចេញផ្សាយដោយក្រុមហ៊ុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រថយន្ដ GAC ទាំងបីម៉ូដែលនោះដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖
· រថយន្ដ GAC GN8 ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ៥៥ ០០០ ដុល្លារ
· រថយន្ដ GAC GS3 EMOOM ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ១៩ ៩៩៩ ដុល្លារ
· រថយន្ដ GAC EMKOO ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ២៤ ៥០០ ដុល្លារ។
ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់រថយន្ដដែលដំឡើងនៅកម្ពុជាខាងលើ អាចសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖ 095 999 029 / 095 999 026 ឬហ្វេសប៊ុកផេក GAC Cambodia ឬក៏អាចអាចអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮ដែលស្ថិតនៅ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ៕


