រថយន្ដចិន BYD និង GAC មានរោងចក្រដំឡើងនៅខ្មែរហើយ ខណៈនេះជាតម្លៃដាក់លក់លើទីផ្សារ
Bunthoeun Koem•MAY 22 2026•12 K views

នៅពេលនេះក្រុមហ៊ុនរថយន្ដ BYD និងរថយន្ដ GAC ដែលជាយីហោដ៏ល្បីរបស់ប្រទេសចិននៅពេលនេះមានរោងចក្រដំឡើងរថយន្ដផ្ទាល់នៅក្នុងប្រទេសកម្ពុជាហើយ។ ដោយក្នុងនោះរោងចក្រដំឡើងរថយន្ដ BYD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានសាងរួចរាល់កាលពីចុងឆ្នាំ២០២៥ និងរោងចក្រដំឡើងរថយន្ដ GAC មានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំង បានសាងសង់រួចរាល់ និងដាក់ឲ្យដំណើរកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ។

 

យ៉ាណាសម្រាប់រោងចក្រថ្មីនៅលើទឹកដីកម្ពុជានេះដែរ ក្រុមហ៊ុនទាំងពីរបានដំឡើងនូវម៉ូដែលដ៏ពេញនិយមរបស់ខ្លួនដែលមានដូចជា៖

 

១. ក្រុមហ៊ុន BYD៖

 

សម្រាប់រោងចក្រដំបូងរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុន BYD បានសម្រេចដំឡើងរថយន្ដចំនួន ២ ម៉ូដែលរួមមាន៖ ម៉ូដែល BYD ATTO 2 និង BYD Sealion 5។ ដោយក្នុងនោះរថយន្ដ BYD ATTO 2 ដាក់លក់ក្នុងតម្លៃ ២១ ៨០០ ដុល្លារ ចំណែករថយន្ដ BYD Sealion 5 ដាក់លក់ក្នុងតម្លៃ ២៨ ៨០០ ដុល្លារ។

 

សម្រាប់ព័ត៌មានបន្ថែម ឬចង់ទិញរថយន្ដ BYD ដែលបានកែតម្រូវតម្លៃថ្មីទាំង ១៣ ម៉ែដែលខាងលើ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេប៊ុកផេក BYD Cambodia។

 

22305170 Org

 

២. រថយន្ដ GAC

 

សម្រាប់ការដំឡើងរថយន្ដលើកដំបូងរបស់ខ្លួននៅកម្ពុជានេះដែរ GAC បានសម្រេចដំឡើងរថយន្ដថ្មីចំនួន ៣ ម៉ូដែលរួមមាន GAC GN8, GAC GS3 EMZOOM និង GAC EMKOO។ ចំពោះតម្លៃវិញក្រុមហ៊ុនបានដាក់លក់ដូចក្រោម៖

 

១. រថយន្ត GAC GN8 តម្លៃ ៦៥,០០០ ដុល្លារ

២. រថយន្ត GAC GS3 EMZOOM តម្លៃ ២១,៥០០ ដុល្លារ

៣. រថយន្ត GAC EMKOO តម្លៃ ២៦,៥០០ ដុល្លារ

 

សម្រាប់បងប្អូនដែលចាប់អារម្មណ៍លើរថយន្ត ៣ម៉ូដែលនេះអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 999 029 (KH/EN)/095 777 160 (中文) ឬអាចទៅកាន់អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮ដែលស្ថិតនៅ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ៕

Image1 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia