ក្រុមហ៊ុន BYD និងក្រុមហ៊ុន GAC ដែលជាយីហោររថយន្ដដ៏ល្បីរបស់ប្រទេសចិន ពេលនេះគឺមានមានរោងចក្រផ្គុំ និងដំឡើងរថយន្ដណៅក្នុងប្រទេសកម្ពុជាហើយ។ ដោយក្នុងនោះរោងចក្ររថយន្ដ BYD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបើកដំណើរការកាលពីចុងឆ្នាំ២០២៥ ខណៈ
ក្រុមហ៊ុន GAC មានទីតាំងស្ថិតនៅខេត្ដកំពង់ឆ្នាំង ទើបនឹងសម្ពោធបើកឲ្យដំណើរការកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦។
១. ក្រុមហ៊ុន BYD
សម្រាប់រោងចក្រក្រុមហ៊ុន BYD គឺមានដំឡើងរថយន្ដដូចជាមួយ BYD Sealion 5 និង BYD Atto2។ ក្រៅពីនោះក្រុមហ៊ុនក៏មានគម្រោងបន្ដដំឡើងរថយន្ដ BYD Shark 6 Hybrid បន្ថែមទៀតផងដែរ។ យ៉ាងណាមិញចំពោះតម្លៃរថយន្ដដែលតម្លើងនៅកម្ពុជានេះមានដូចដូចខាងក្រោម៖
· BYD Sealion 5 Dynamic ដាក់លក់ក្នុងតម្លៃ ២៣ ៨០០ ដុល្លារ
· BYD Sealion 5 Premium ដាក់លក់ក្នុងតម្លៃ ២៦ ៨០០ ដុល្លារ
· BYD Atto 2 ដាក់លក់ក្នុងតម្លៃ ២១ ៨០០ ដុល្លារ
សម្រាប់ព័ត៌មានបន្ថែម ឬចង់ទិញរថយន្ដ BYD ដែលបានរៀបរាប់ខាងលើ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេប៊ុកផេក BYD Cambodia។

២. ក្រុមហ៊ុន GAC
ចំពោះរោងចក្ររបស់ក្រុមហ៊ុន GAC វិញគឺមានដំឡើងរថយន្ដចំនួន ៣ ម៉ូដែល ដោយក្នុងនោះរួមមាន៖ GAC GS3 EMZOOM, GAC EMKOO និង GAC GN8។ ក្នុងនោះសម្រាប់តម្លៃដែលដាក់លក់នៅលើទីផ្សារមានដូចខាងក្រោម៖
· រថយន្ដ GAC GS3 EMZOOM ដាក់លក់ក្នុងតម្លៃ១៨ ៩៩៩ ដុល្លារ
· រថយន្ដ GAC EMKOO ដាក់លក់ក្នុងតម្លៃ ២២ ៩៩៩ ដុល្លារ
· រថយន្ដ GAC GN8 ដាក់លក់ក្នុងតម្លៃ ៥៥ ០០០ ដុល្លារ
សម្រាប់លោកអ្នកដែលចង់ទិញរថយន្ដខាងលើយកទៅប្រើប្រាស់ ឬសាកសួរព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 095 999 029 ឬហ្វេសប៊ុកផេក GAC Cambodia៕


