ក្រុមហ៊ុន GAC នឹងដំឡើងរថយន្ត ៣ ម៉ូដែលនេះនៅក្នុងប្រទេសកម្ពុជា
ធី ស្រីល័ក្ខSEPTEMBER 29 20252.4 K views

កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះប្រិយមិត្តអ្នកអានប្រាកដជាដឹងច្បាស់ហើយថា ក្រុមហ៊ុន GAC នឹងបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ខណៈរោងចក្រថ្មីដំឡើងរថយន្តដំបូងរសប់ក្រុមហ៊ុនចិននៅកម្ពុជានេះគឺមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។

 

នៅក្នុងនោះ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. បានបណ្តាក់ទុនប្រមាណ ១៩លានដុល្លារអាមេរិកដែលរោងចក្រនេះ គឺមាន​ទីតាំង​លើ​ផ្ទៃដី ១១ ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំងហើយរោងចក្រ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើត​ឱកាសការងារ​ចន្លោះ​ពី ៤០០ ទៅ ៦០០ កន្លែង និង​មាន​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​ពី ១០,០០០ ទៅ ១៥,០០០ គ្រឿងឯណោះ។

 

ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន GAC Cambodia កាលពីថ្មីៗនេះបានឱ្យដឹងថា ចំពោះរថយន្តដែលត្រូវបានជ្រើសរើសយកមកដំឡើងនៅក្នុងរោងចក្រថ្មីនេះគឺមានចំនួន ៣ម៉ូដែល ដោយមានដូចជា៖ រថយន្ត GN8, Emzoom និង Emkoo។ អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្តដែលតម្លើងនៅខ្មែរនេះគឺមានគុណភាពខ្ពស់ហើយវានឹងផ្តល់ភាពងាយស្រួលក្នុងការទិញយកទៅប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាផងដែរ។

17

គួរជម្រាបថា ក្រុមហ៊ុន GAC Cambodia គ្រោងចាប់ផ្តើមដំណើរការផលិតកម្មដំឡើងរថយន្តរបស់ខ្លួនជាលើកដំបូងនៅកម្ពុជាចន្លោះចុងឆ្នាំនេះឬដើមឆ្នាំក្រោយផ្ទាល់តែម្តង។ ដូច្នេះហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ត GAC អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 999 029 (𝗞𝗛/𝗘𝗡)/095 999 026 (中文) ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្ទាល់របស់ GAC Cambodia បានផងដែរ។

18

សូមរំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០២០ មក GAC Cambodia គឺស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន TH Group គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ GAC នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ត្រឹមតែរយៈពេលជាង ៥ ឆ្នាំប៉ុណ្ណោះ ម៉ាកយីហោនេះបានឃើញការពង្រីក យ៉ាងឆាប់រហ័ស ហើយគិតត្រឹមឆ្នាំ ២០២៥ GAC ឈរជាម៉ាករថយន្តចិនលំដាប់ជួរមុខនៅកម្ពុជា៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia