ច្បាស់ទាំងថ្ងៃ ច្បាស់ទាំងខែ! គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ
Bunthoeun KoemJUNE 6 2024628 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ៗថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវការកំពង់ផែអន្ដរជាតិកំពត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

Img 2850

សូមជម្រាបថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកសាប ទៅកាន់ផ្លូវទឹកសមុទ្រ ខណៈគម្រោងនេះត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យអនុវត្ដកាលពីពាក់កណ្ដាលឆ្នាំ២០២៣ កន្លងទៅ។

តាមការសិក្សាគម្រោងនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។

សម្រាបការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព៕ 

Db6e1500 6ee7 49fe A186 F8327452d9b8

Fb639f2e 4653 47de A3f3 2752d17fa641

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia