គម្រោងព្រែកហ្វូណនតេជោ ប្រវែងជាង ៦០ គីឡូម៉ែត្រ នឹងត្រូវសាងសង់ឆ្លងកាត់ខេត្ដតាកែវ
Bunthoeun KoemMARCH 19 2026555 views

គម្រោងព្រែកជីកហ្វូណនតេជោ នឹងសាងសង់ឆ្លងកាត់ខេត្តតាកែវវែងជាងគេ ពោលគឺមានប្រមាណជាង៦០គីឡូម៉ែត្រ ។ ក្រោយពេលព្រែកជីកនេះដាក់ឲ្យដំណើរការ នោះសក្តានុពល នៃការដឹកជញ្ជូនសម្រាប់ខេត្ត នឹងឡើងមួយកម្រិតថែមទៀត ដែលបង្កភាពងាយស្រួលដល់អ្នកវិនិយោគផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដ។

 

654333411 1244587231136738 1117255829420546720 N

 

ក្នុងនោះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ ចុះពិនិត្យ និងជំរុញការដោះស្រាយ ដើម្បីឲ្យគម្រោងដំណើរការទៅបានរលូន និង ឆាប់រហ័សផងដែរ។

 

82268ced Fa74 423c 80bd 6684423b6c4d

 

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប។

 

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន,ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

 

654823693 1244587027803425 5373678947585290283 N

4303a200 D6ee 43ad 8781 Ff77b7457198

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia