គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវជីកជា ២ កំណាត់ ខណៈនេះជាប្រវែងនឹងទីតាំងចាប់ផ្ដើម
Bunthoeun KoemAUGUST 5 20244 K views

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជា បានបើកដំណើរការជាផ្លូវការហើយ បន្ទាប់ពីធ្វើការសិក្សាយ៉ាងល្អិតល្អន់ពីអ្នកជំនាញអស់រយៈពេល ២៦ ខែ។ 

453911529 1051445973012004 6028760972821304492 N

តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងនេះត្រូវបានចែកចេញជា ២ កំណាត់ ដោយក្នុងកំណាត់ទី១ ដែលមានចម្ងាយ ២៦ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ទៅព្រែកពោធិ៍នៃទន្លេបាសាក់ នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមានចម្ងាយ ១៥៤ គីឡូម៉ែត្រ ចាប់ផ្ដើមពីទន្លេបាសាក់ខេត្ដតាកែវ ទៅដល់សមុទ្រខេត្ដកែប នឹងត្រូវវិនិយោគរួមគ្នារវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក ជាមួយនឹងក្រុមហ៊ុន CRBC។ ដោយការវិនិយោគនេះទៀតសោធគឺស្ថិតនៅក្នុងរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (BOT)។

ឯកឧត្ដមបន្ថែមថា គម្រោងព្រែកជីកនេះ ត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយ ផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ។ ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មី ប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់កុំឲ្យកោងពេកមានប្រវែង ៣៨ គីឡូម៉ែត្រ។

453879900 1051445956345339 2348899487081582625 N

453880076 1051445999678668 7843606073560252855 N

6b780af1 Df5e 4ec5 975e B0e4b636c1f3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia