កុំរំលង! ព្រះចន្ទពេញវង់ពណ៌ផ្កាឈូកនឹងរះអមភពទាំង៣ អាចមើលឃើញដោយភ្នែកទទេ ក្នុងរយៈពេល៣ថ្ងៃនេះ
Kan DaraAPRIL 3 20237.5 K views

បាតុភូតតារាសាស្រ្តដ៏កម្រ ព្រះចន្ទពេញបូរណ៍មីពណ៌ផ្កាឈូករះអមភពទាំងបីនៃប្រព័ន្ធព្រះអាទិត្យ នឹងបង្ហាញខ្លួនព្រមទាំងបញ្ចេញពន្លឺភ្លឺខ្លាំងអាចមើលឃើញដោយភ្នែកទទេបាន ក្នុងរយៈពេលបីថ្ងៃនៃសប្តាហ៍នេះ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Space.com ចុះនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

៣៣

ព្រះចន្ទពេញវង់ខែមេសា ឬហៅម្យ៉ាងទៀតថា «ព្រះចន្ទពណ៌ផ្កាឈូក» នឹងកើតឡើងក្នុងរយៈពេលបីថ្ងៃដែលចាប់ផ្តើមនាថ្ងៃទី០៤ ដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា នេះបើយោងតាមអង្គការ NASA។ ក្នុងនោះ មានភពចំនួនបីគឺ ភពសុក្រ ភពពុធ និងភពអង្គារ ដែលអាចមើលឃើញច្បាស់ខ្លាំងនៅល្ងាចថ្ងៃទី០៥ ខណៈពេលដែលព្រះអាទិត្យហៀបនឹងរះឈានដល់កម្រិតកំពូល។

២២

6

យ៉ាងណាមិញ ព្រះចន្ទពេញវង់នេះនឹងរះតាមជើងមេឃភាគខាងកើត ជិតថ្ងៃលិច ហើយកំណត់តាមជើងមេឃខាងលិច រួមទាំងអាចមើលឃើញពេញមួយយប់ ប្រសិនបើមេឃភ្លឺច្បាស់ល្អ។ ចំពោះម៉ោងជាក់លាក់នៃដំណាក់កាលតាមច័ន្ទគតិអាស្រ័យលើតំបន់របស់មនុស្សម្នាក់ៗ។ ប្រសិនបើអ្នកចង់ឃើញព្រះចន្ទពណ៌ផ្កាឈូកពេញវង់ក្នុងសប្តាហ៍នេះ សូមពិនិត្យមើលពេលវេលាក្នុងតំបន់របស់អ្នកសម្រាប់ថ្ងៃទី០៥ ខែមេសា តាមរយៈ check your local moonrise time ហើយព្យាយាមស្វែងរកកន្លែងនៅខាងក្រៅដែលមានទិដ្ឋភាពធំទូលាយ ដែលជាចំណុចដែលព្រះចន្ទនឹងលេចចេញជារូបរាងធំបំផុត៕

33

៤

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia