ផ្តើមពីបុគ្គលិក Intern នៅ Facebook លោក Chew ក្លាយជា CEO កម្មវិធី Tiktok ប្រជែងកន្លែងចាស់
Ping Chou EngFEBRUARY 5 202519 views

លោក Shou Zi Chew ធ្លាប់ជាបុគ្គលិកហាត់ការនៅ ក្រុមហ៊ុន Facebook នៅពេលលោកចាប់ផ្តើមការងារដំបូងៗ ប៉ុន្តែបច្ចុប្បន្ននាយកប្រតិបត្តិកម្មវិធីចិនរូបនេះបានដឹកនាំកម្មវិធី TikTok ក្រឡុកអ្នកប្រើនៅអាមេរិក ​ល្បីស្មើមុខស្មើមាត់ដូច Facebook ដែរ។

 

ការងារដំបូងរបស់លោក Chew បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០០៩ ពេលកំពុងសិក្សានៅអាមេរិក នាសាលា Harvard Business School ។ ពេលនោះគាត់បានធ្វើការនៅក្រុមហ៊ុនរបស់ Mark Zuckerberg ស្របពេលដែលក្រុមហ៊ុន Facebook កំពុងឈានទៅរកការរីកចម្រើនខ្លាំង។

 

Chew ក៏បានបន្តចាប់អាជីពទៅធ្វើការជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនហិរញ្ញវត្ថុ Goldman Sachs ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតនិងបន្តទៅធ្វើការនៅក្រុមហ៊ុនឯកជនលំដាប់យក្ស មួយទៀតគឺ Xiaomi ជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO)។

 

ជំហានបន្ទាប់ធ្វើការនៅក្រុមហ៊ុន ByteDance ជាមួយមុខតំណែងដដែល ប៉ុន្តែក្នុងឆ្នាំ២០២១ លោក Chew ក៏ត្រូវបានតំឡើងតំណែងជានាយកប្រតិបត្តិ(CEO)សម្រាប់ក្រុមហ៊ុន TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ByteDance ។

 

ពីអ្នកហាត់ការ រៀនធ្វើការងារ ឆុងកាហ្វេនិងរៀនគន្លឹះបច្ចេកវិទ្យាជាមូលដ្ឋាន​ក្លាយជាគូប្រជែងដ៏ធំបំផុតរបស់អតីតចៅហ្វាយចាស់នៅរយៈពេលជាង១០ឆ្នាំក្រោយ។

 

ឥឡូវនេះក្នុងនាមជាអ្នកដឹកនាំរបស់ TikTok លោក Shou Zi Chew បានបង្កើតអ្វីដែលពិសេស ជាកម្មវិធីដែលយុវវ័យមិនអាចខ្វះបាន សូម្បីតែអតីតកន្លែងការងារចាស់ Facebook និង Instagram ក៏កំពុងតែព្យាយាមចម្លងនិងធ្វើកំណែទម្រង់ដើម្បិទប់ទល់ការប្រកួតប្រជែងដែរ។  

 

តាមរយៈរឿងរ៉ាវអាជីពរបស់ Shou Zi Chew បានបង្ហាញថាពេលខ្លះអ្នកហាត់ការដែលអ្នកហ្វឹកហាត់ថ្ងៃនេះអាចក្លាយជាគូប្រជែងដ៏ធំបំផុតរបស់អ្នកនៅថ្ងៃស្អែក ក៏ដូចជាការរំលឹកថានៅក្នុងពិភពបច្ចេកវិទ្យាដែលមានចលនាលឿន អ្វីៗអាចទៅរួចជានិច្ច៕

 

65f34cc91851e792f0efd9e1

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia