ដើម្បីសម្រួលបន្ទុកប្រជាជន រដ្ឋសម្រេចបន្ដការអនុគ្រោះពន្ធបន្ថែម លើប្រភេទពន្ធសំខាន់ៗទាំងនេះ
Bunthoeun KoemNOVEMBER 15 2023170 views

ដើម្បីសម្រួលបន្ទុករបស់ប្រជាជនទូទៅ និងវិស័យឯកជន ក្នុងន័យជំរុញសកម្មភាពសេដ្ឋ-កិច្ចនៅក្នុងគ្រប់វិស័យឲ្យមានភាពរស់រវើក រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ការអនុគ្រោះបន្ថែមលើប្រភេទពន្ធមួយចំនួនរួមមាន៖

១. បន្ដលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬស្នើ ៧ ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ២០២៤។

 

២. លើកលែងពន្ធប្រថាប់ត្រាបន្ថែមតៀតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានថ្លៃលើស ៧ ម៉ឺនដុល្លារដោយអនុញ្ញាតឲ្យដកទំហំទឹកប្រាក់ ៧ ម៉ឺនដុល្លារចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។

 

៣. បន្ដព្យារពេលការអនុវត្ដពន្ធលើប្រាក់ចំណេញមូលធនទាំង ៦ ប្រភេទ រួមមាន៖ ពន្ធលើចំណេញអចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្ដិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិ-បញ្ហា និងរូបិយវត្ថុបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។

 

៤. លើកលែងទណ្ឌកម្មរដ្ឋបាល លើពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ដោយម្ចាស់អចលនទ្រព្យអាចបង់តែប្រាក់ពន្ធ ដោយមិនចាំបាច់បង់ពន្ធបន្ថែម និងការប្រាក់ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ការលើកលែងនេះពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

 

៥. លើកលែងការកំណត់ពន្ធឡើងវិញ ដែលរួមមាន៖ ប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំដាក់ឲ្យអនុវត្ដពន្ធរហូតដល់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីនិងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក ខុសតម្លៃដី ឬសំណង់ ទំហំដី ឬសំណង់ ប្រភេទសំណង់ ឬអាយុកាសសំណង់។ ចាប់ពីឆ្នាំ២០២៤ តទៅ ត្រូវអនុវត្ដតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

 

៦. អនុញ្ញាតឲ្យចុះបញ្ជី និងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ឬទទួលប្រយោជន៍ចុងក្រោយ ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធអចលនទ្រព្យកន្លងមក៕

 

368815147 275680551846246 5925002225294786347 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia