រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះគឺ អនុវត្តតាមប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយសម្រាប់សេវាដឹកជញ្ជូនពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្ត ខេត្តត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ចំពោះគោលដៅនិងទីតាំង ឬពេលវេលាចេញបងប្អូនអាចមើលខាងក្រោមបាន៖