ទោះបីជាបច្ចេកវិទ្យារីកចម្រើនយ៉ាងណាការអាននៅតែជាឃ្លាំងគំនិតដែលមិនចេះចាស់គំរឹល។ ក្រៅពីការអានជាសៀវភៅក្រដាស មនុស្សភាគក៏ងាកមកអានជាសៀវភៅអេឡិចត្រូនិក សំឡេងសៀវភៅ ជាពិសេសសៀវភៅភាសាបរទេសជាច្រើនមានដែលមាននៅលើអ៊ីនធើណេត។
យ៉ាងណាមិញថ្ងៃនេះយើងសូមពាំនាំយកនូវវេបសាយចំនួន៣ ដែលផ្ទុកទៅដោយសៀវភៅបរទេសជាច្រើនរួមទាំងសៀវភៅល្បីៗ គ្រប់ប្រភេទដូចជាចំណេះដឹងទូទៅ ជំនាញរឹង ការអភិវឌ្ឍន៍ខ្លួន ការលក់ សៀវភៅមហាសេដ្ឋី ភាពជាអ្នកគ្រប់គ្រង ដឹកនាំនិងបំណិនជីវិតផ្សេងៗទៀតជាភាសាអង់គ្លេស។
1. PDF Drive មួយនេះគឺសាកសមបំផុតសម្រាប់អ្នកដែលចង់អានសៀវភៅល្បីៗជាភាសាអង់គ្លេស។ PDF នេះគឺជាជម្រុកឯកសារដ៏ល្អមួយ ហើយគិតមកត្រឹមថ្ងៃនេះ វាមានសៀវភៅអេឡិចត្រូនិចចំនួន 82,415,943 ក្បាលសម្រាប់ ទាញយកដោយឥតគិតថ្លៃ។ វាគ្មានការផ្សាយពាណិជ្ជកម្មរំខាន គ្មានដែនកំណត់ក្នុងការទាញយក។
២. Open Library អ្នកអាចប្រើ Open Library ដើម្បីខ្ចី និងអានសៀវភៅអេឡិចត្រូនិចរាប់លានក្បាលដោយឥតគិតថ្លៃ។ជាមួយនឹងការស្វែងរកអ្នកនឹងរកឃើញសៀវភៅអេឡិចត្រូនិចគ្រប់ប្រភេទ ចាប់ពីសិល្បៈ និងវិទ្យាសាស្ត្រផ្សេងៗ អ្នកប្រើប្រាស់ដែលបានចុះឈ្មោះក៏អាចបង្កើតបញ្ជីសៀវភៅអេឡិចត្រូនិកទាល់ខ្លួនផងដែរ ដូចជាចង់អាន ឬបានអានហើយ។
៣. Free Ebooks វេបសាយមួយនេះនឹង អនុញ្ញាតឱ្យអ្នកចូលប្រើសៀវភៅអេឡិចត្រូនិចគ្រប់ប្រភេទ ដែលអ្នកអាចរកបាននៅក្នុងផ្នែកនីមួយៗ ដូចជារឿងប្រឌិត មិនមែនប្រឌិត ការសិក្សា សៀវភៅសិក្សា សៀវភៅបុរាណ និងផ្សេងៗទៀត។ មួយវិញទៀត អ្នកអាចបង្កើតគណនីឥតគិតថ្លៃដែលអនុញ្ញាតឱ្យអ្នកចូលប្រើសៀវភៅអេឡិចត្រូនិកដោយឥតគិតថ្លៃ ប៉ុន្តែបានតែ៥ដងប៉ុណ្ណោះក្នុងមួយខែ ហើយក្នុងទម្រង់ PDF។
យ៉ាងណាមិញទោះបីជាប្រព័ន្ធអេឡិចត្រូនិកមានភាពរីកចម្រើនដូចផ្សិតយ៉ាងណាក្តីក៏គេឃើញថាសៀវភៅក្រដាសសន្លឹកនៅតែមានការគាំទ្រប្រហាក់ប្រហែលគ្នា ទៅតាមរសនិយមរបស់អ្នកអានផ្សេងៗពីគ្នា៕
អត្ថបទដោយ៖ ពីង ជូអេង