ភាសាចិន ពិតជាសំខាន់ខ្លាំងណាស់ ព្រោះកាលណាដែលយើងចេះភាសាច្រើនគឺងាយស្រួលរកការងារធ្វើ ក៏ដូចជាងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយជនបរទេសផងដែរ។ ខាងក្រោមនេះជាឆានែលទាំង៣ ដែលមានបង្រៀនភាសាចិនឥតគិតថ្លៃ ដោយគ្រូជនជាតិដើម៖
១. ឆានែលយូធូប KIM MISSION
នេះគឺជាឆានែលរបស់ខ្មែរ ដែលបង្រៀនភាសាចិន ដោយឥតគិតថ្លៃ។ នៅក្នុងនេះដែរ គ្រូបង្រៀនបានរៀបចំមេរៀនទៅតាមលំដាប់លំដោយ សូម្បីតែអ្នកមិនទាន់ចេះសោះ ក៏អាចចូលរៀន និងអនុវត្តន៍តាម បានផងដែរ។ បើនិយាយពីមេរៀន ដែលមាននៅលើឆានែលនេះវិញ គឺសុទ្ធសឹងតែជាមេរៀន ដែលបានចម្រាញ់យ៉ាងល្អ មុននឹងយកមកបង្រៀន ពោលគឺមានតាំងពីវគ្គសន្ទនា, រៀនចិនដោយខ្លួនឯង, រៀនប្រកបភាសាចិន, និងរៀនបញ្ចេញសំឡេង ក្នុងការនិយាយភាសាចិនជាដើម។
២. ឆានែលរៀនភាសាចិន Puthipor Tech
ក្រៅពីឆានែលរៀនភាសាចិនខាងលើ ពេលនេះយើងសូមណែនាំឆានែលមួយនេះទៀត ដែលមានវីដេអូរៀនភាសាចិនជាច្រើនដែលមានការបង្រៀនទាក់ទងជាមួយការសន្ទនា និងបញ្ចេញសម្លេងជាដើមដូច្នេះបងប្អូនអាចពិចារណារៀនមាន ក្នុងនោះយូធូបនេះក៏មានអ្នកចូលទៅ Subcribe រហូតដល់
សម្រាប់អ្នកចូលចិត្តរៀនចិន យើងសូមណែនាំឆានែលយូធូបមួយនេះ ព្រោះរាល់វីដេអូជាច្រើននៅក្នុងឆានែលនេះ បានបង្រៀនអំពីមូលដ្ឋានគ្រឹះ ការសន្ទនា និងបញ្ចេញសំឡេង និងការបង្ហាត់បង្ហាញផ្សេងៗ ពាក់ព័ន្ធនឹងភាសាចិន។
៣. ChineseFor.Us - Learn Mandarin Chinese Online
ឆាណែលមួយនេះបង្រៀនដោយជនជាតិចិនផ្ទាល់ តែនិយាយជាភាសាអង់គ្លេស។ ឆាណែលមួយនេះស័ក្តិសមសម្រាប់អ្នកថ្នាក់ដំបូងបំផុតហើយចង់រៀនជាមួយជនជាតិចិនផ្ទាល់៕