ជាការពិតណាស់អាជីវកម្មហ្រ្វេនឆាយ គឺជាប្រភេទអាជីវកម្មថ្មី និងកំពុងល្បីល្បាយនៅកម្ពុជាយើងផងដែរ ហើយនៅក្នុងប្រទេសកម្ពុជាយើងក៏មានហ្រ្វេនឆាយ ខ្លះកំពុងដំណើរការ។ ហើយថ្ងៃនេះដែរក្រុមការងារ Business Cambodia សូមលើកយកនៅប្រភេទអាជីវកម្មមួយដែលធំ ហើយមានសាខាហ្រ្វេនឆាយពាសពេញបណ្ដាលប្រទេស។
ម៉ាកយៅហោ Mc Donald's ជាប្រភេទក្រុមហ៊ុន Fast food មួយដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះដែរត្រូវបានបង្កើតឡើយដោយបងប្អូនពីរនាក់គឺ លោក Richard Mcdonald និង លោក Maurice Mcdonald នៅក្នុងឆ្នាំ ១៩៤០។ ហើយបន្ទាប់មកលោក Ray Keoc ជាអ្នកតំណាងលក់ហ្រ្វេនឆាយឱ្យស្ថាបនិកទាំងពីររូបនេះ។
រហូតដល់ឆ្នាំ ១៩៦១លោក Ray Keoc បានទិញយកហាងដាច់តែម្ដងពីបងប្អូនទាំងពីរនាក់នោះ ហើយលោកបានពង្រីកម៉ាកយីហោមួយនេះឱ្យមានភាពល្បី និងអាចលក់ហ្រ្វេនឆាយបានរហូតដល់ ៣៨,០០០សាខា គិតមកដល់បច្ចុប្បនេះ។ តើអ្វីជាចំណុចពិសេសដែលធ្វើឱ្យម៉ាកយីហោមួយអាចលក់ហ្រ្វេនឆាយបានច្រើនបែបនេះ?
សព្វថ្ងៃនេះម៉ាកយីហោ Mc Donald's មានប្រហែលជាង ៩៣% ជាសាខាហ្រ្វេនឆាយ ហើយអាចទទួលភ្ញៀវប្រមាណជាង ៧០លាននាក់ក្នុងមួយថ្ងៃៗ ព្រោះថាមានកត្តាសំខាន់ៗមួយចំនួន ដែលនៅពីក្រោយម៉ាកយីហោក៏ល្បីល្បាយមួយនេះ។ ហេតុផលមួយគឺ ធ្វើឱ្យមានភាពសាមញ្ញបំផុត ហើយមានមុខម្ហូបតែប៉ុន្មានមុខជាម្ហូបប្រចាំហាង។ ដូច្នេះហើយ Mc Donald's ផ្តោតសំខាន់យតែមួយគឺប៊ឺហ្គឺ ដំឡូងបំពង មាន់បំពង និងកូកាកូឡាជាដើម ដែលជាមីនុយល្បីៗក្នុងហាង ហើយវាក៏មានភាពងាយស្រួលទៅដល់ភ្ញៀវកម្មង់។ អ្វីដែលកាន់តែពិសេសមួយទៀងនោះគឺថាមានសេវាកម្មល្អរហ័សទាន់ចិត្ត និងមានរសជាតិដើម បើទោះបីជាមានសាខាច្រើនក៏ដោយ ក៏នៅតែឆ្ងាញ់។ មិនតែប៉ុណ្ណោះលោក Ray Keoc ក៏ជាអ្នកអចលនទ្រព្យផងដែល ព្រោះថាលោកទិញដីទុកសម្រាប់ដាក់ជួលឱ្យអ្នកទិញប្រ្វេនឆាយទៀតផង។
ជាចុងក្រោយ ម៉ាកយីហោ Mc Donald's មួយនេះគឺជាគំរូហ្រ្វេនឆាយមួយដ៏ល្អសម្រាប់កម្ពុជាយើង ហើយជាពិសេសនោះគឺសម្រាប់អ្នកបើកអាហារដ្ឋានតែម្ដង គួរតែគិតពិចារណាអំពីការលក់ហ្វ្រេនឆាយបន្ត ដោយមានយីហោមួយនេះជាឧទាហរណ៍ស្រាប់៕
អត្ថបទដោយ៖ ផល ធារិត