ក្តៅៗ! បារាំង ផ្អាកការលក់ និងប្រមូល iPhone 12 ក្នុងប្រទេសមកវិញទាំងអស់ ក្រោយរកឃើញបញ្ហាធំ១នេះ
Kan DaraSEPTEMBER 15 202314.4 K views

ប្រទេសបារាំង បានបញ្ជាឲ្យក្រុមហ៊ុន Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ និងប្រមូលទូរស័ព្ទម៉ូឌែលនេះក្នុងប្រទេសមកវិញទាំងអស់ បន្ទាប់ពីរកឃើញការបញ្ចេញកម្រិតវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចខ្ពស់លើសស្តង់ដារ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន BBC News ចុះនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

Q

ក្រុមអ្នកឃ្លាំមើលការគ្រប់គ្រងប្រេកង់វិទ្យុសកម្ម ANFR បានជូនដំណឹងទៅកាន់ក្រុមហ៊ុន Apple យ៉ាងដូច្នេះថា ប្រសិនបើខ្លួនមិនអាចដោះស្រាយបញ្ហាតាមរយៈការអាប់ដេត (Update) កម្មវិធីបានទេនោះ ក្រុមហ៊ុនត្រូវតែប្រមូលមកវិញរាល់ iPhone 12 ដែលធ្លាប់លក់នៅក្នុងប្រទេសនេះ។

Z

យ៉ាងណាមិញ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ក្រុមហ៊ុន Apple បានថ្លែងប្រាប់ BBC ថា ខ្លួនកំពុងធ្វើការប្រកួតប្រជែងលើការត្រួតពិនិត្យឡើងវិញរបស់ ANFR និងបានបញ្ជាក់ថា ខ្លួនបានផ្តល់ឲ្យនិយតករនូវលទ្ធផលមន្ទីរពិសោធន៍ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សខ្លួនឯង និងភាគីទីបីដែលបង្ហាញថាឧបករណ៍នេះអនុលោមតាមច្បាប់ពាក់ព័ន្ធត្រឹមត្រូវទាំងអស់។

Z Large

គួរជម្រាបផងដែរថា ទូរស័ព្ទ iPhone 12 ដែលត្រូវបានផលិតដោយក្រុមហ៊ុន Apple បានចេញលក់ដំបូងក្នុងខែកញ្ញា ឆ្នាំ២០២០ និងកំពុងបន្តការលក់នៅជុំវិញពិភពលោករហូតដល់បច្ចុប្បន្ន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia