របរតូចចំណូលធំ! របរទាំង៤ប្រភេទ មានទីផ្សារខ្ពស់ខ្លាំង ដែលគម្រោងខុនដូមិនអាចខ្វះបាន
Srey NuthSEPTEMBER 24 2023303 views

បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ប្រភេទខុនដូពិតជាមានច្រើនគួរឲ្យកត់សម្គាល់ មានទាំងគម្រោងដែលបានបញ្ចប់ និងគម្រោងដែលកំពុងតែដំណើរការសាងសង់។ និន្នាការស្នាក់នៅខុនដូភាគច្រើនគឺសម្រាប់អ្នកដែលមានរសនិយមបែបទាន់សម័យ ដោយហេតុតែខុនដូភាគច្រើនស្ថិតនៅកណ្ដាលក្រុង ហើយមានការផ្តល់ជូននូវឯកជនភាពយ៉ាងពេញលេញដល់អ្នករស់នៅ។ ដូច្នេះក្នុងនាមជាម្ចាស់អភិវឌ្ឍន៍ និងម្ចាស់ជំនួញអាជីវកម្មគួរតែបន្ថែមភាពសម្បូរបែបសម្រាប់គម្រោងខុនដូរបស់ខ្លួន។

ថ្ងៃនេះBusiness Cambodia​ នឹងលើកយករបរទាំង៤ ប្រភេទដែលកំពុងមានទីផ្សាយខ្ពស់ ហើយគម្រោងខុនដូមិនអាចខ្វះបាន ដោយក្នុងនោះរួមមាន៖

១.ហាងកាត់សក់

 

ការថែរក្សាសម្រស់ក៏ជារឿងចាំបាច់ដល់យើងគ្រប់គ្នាផងដែរ ការផ្តល់ជូនសេវាកម្មកាត់សក់ ធ្វើសក់ ផាត់មុខជាដើម សុទ្ធតែជារឿងគាប់ប្រសើរសម្រាប់អ្នករស់នៅក្នុងគម្រោងខុនដូ។ ប្រសិនបើអ្នកមានជំនាញច្បាស់លាស់ ហើយអាចធ្វើការបោះទុនជួលទីតាំងណាមួយក្នុងគម្រោងខុនដូ វាពិតជារឿងល្អប្រសើរដែលអាចរកចំណូលបានច្រើន។

 

២.ផ្សារទំនើប

 

ផ្សារទំនើបគឺជាហាងមួយដែលមិនអាចខ្វះបានតែម្តងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ហាងទំនិញបែបនេះមានលក់គ្រឿងបរិភោគ គ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដោយទំនិញដាក់លក់ត្រូវមានគុណភាពដើម្បីបម្រើដល់អ្នករស់នៅក្នុងខុនដូគ្រប់វ័យ ជាពិសេសផ្សារម៉ាតបែបនេះត្រូវតែដំណើរការ២៤ម៉ោង ដែលនេះជានិន្នការមួយដែលត្រូវផ្តល់ជូនដល់អតិថិជន។

 

៣. ហាងកាហ្វេ និងភោជនីយដ្ឋាន

A31e30351df04e50db4188f5f60e7f56

ហាងកាហ្វេគឺជាការនិយមចូលចិត្តរបស់មនុស្សសម័យថ្មី ហើយពួកគេចូលចិត្តចំណាយពេលទំនេរ ជួបជុំគ្នានៅក្នុងហាងកាហ្វេ ដូចនេះកាលដែលគម្រោងខុនដូមួយមានហាងកាហ្វេពិតជាសាកសមបំផុតសម្រាប់បច្ចុប្បន្ននេះ។

 

៤.ឱសថស្ថាន

 

តម្រូវការរស់នៅមិនត្រឹមតែការញ៉ាំ ការកម្សាន្តតតែប៉ុណ្ណោះទេ សុខភាពក៏ជាផ្នែកដ៏សំខាន់យ៉ាងខ្លាំងផងដែរ ដូចនេះកាលដែលគម្រោងខុនដូដែលយើងបានរស់នៅមានឱសថស្ថាន ពិតជាអ្វីដែលអ្នករស់នៅទីនោះចង់បានបំផុត។ ដោយឡែក សម្រាប់ម្ចាស់ឱសថស្ថានដែលមានគម្រោងបើកត្រូវប្រាកដថាមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាលត្រឹមត្រូវ ដូចនេះអ្នកដែលមានបំណងចង់បើកឱសថស្ថាននៅជាន់ផ្ទាល់ដីនៃខុនដូពិតជាសាកសមបំផុត។

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia