​ប្រយ័ត្នទឹកភ្នែកពេលបើកហាង! ​មកដឹងតិចនិចចំនួន៤ ដែល​អ្នក​គួរ​គិតគូរ​មុន​ពេល​បើក​របរខ្នាត​តូច
Srey NuthNOVEMBER 19 2023137 views

​នៅក្នុងការបើកហាងរកស៊ី ការលក់គឺជាចំណុចសំខាន់បំផុត ដែលអាចកំណត់បានថាអាជីវកម្មមួយ អាចបន្តដង្ហើមរស់បានឬអត់។ ហើយមានម្ចាស់អាជីវកម្មច្រើនណាស់ ដែលជួបបញ្ហាបើកហាងហើយ តែមានតែភ្ញៀវដើរកាត់ ពុំសូវមានភ្ញៀវដើរចូលដូចហាងគេដទៃនោះទេ ទាំងនេះក៏ព្រោះតែម្ចាស់អាជីវកម្មខ្លួនមិនបានច្បាស់លាស់ ថាគួរលក់អ្វីហើយលក់ឲ្យអ្នកណា។

 

ហើយថ្ងៃនេះ​ Business Cambodia នឹងលើកយក តិចនិត៤ ចំណុចដែលអ្នកគួរគិតគូរមុនពេលបើករបរខ្នាតតូច៖

 

១.សរសេរ​ផែនការ​អាជីវកម្ម​

 

ប្រសិនជា​អ្នក​ទើប​តែ​ចាប់ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​ដំបូង​ៗ​ ​អ្នក​ត្រូវតែ​ចេះ​កំណត់​គោលដៅ​អាជីវកម្ម​ ​និង​រៀបចំផែនការ​អាជីវកម្ម​របស់​អ្នកឲ្យ​បាន​ល្អិតល្អន់​ដោយ​ផ្ដើម​ចេញពី​ការកំណត់​តម្លៃ​ផលិតផល​ ​កា​រវេច​ខ្ចប់​ ​ការ​ផ្ដល់​សេវាកម្ម​ទៅកាន់​អតិថិជន​។​ល​។​ ​ម៉្យាងទៀត​ ​អ្នក​គួរតែ​មើល​ទាក់ទង​នឹង​ការ​ចុះបញ្ជី​អាជីវកម្ម​ស្រប​ច្បាប់​ដើម្បី​ប្រាកដ​ថា​គ្មាន​បញ្ហា​អ្វី​ទេ​ ​បន្ទាប់ពី​អ្នក​បើក​អាជីវកម្ម​ហើយ​។​

 

២. ​ស្គាល់​ពី​អតិថិជន​គោលដៅ

 

អ្នក​គប្បី​ស្គាល់​ពី​អតិថិជន​គោលដៅ​ដើម្បី​អាច​កំណត់​យុទ្ធ​សា​ស្រ្ដ​ទី​ផ្សារ​ ​និង​បង្កើត​យុទ្ធនាការ​ទី​ផ្សារ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​អាជីវកម្ម​របស់​អ្នក​។​ ​ការ​ស្គាល់​ពី​អតិថិជន​គោលដៅ​របស់​ខ្លួន​អនុញ្ញាត​ឱ្យ​អ្នក​សិក្សា​បន្ថែម​ពី​ពួកគេ​ ​ថា​គេ​ត្រូវការ​ផលិតផល​ឬ​សេវាកម្ម​បែប​ណា​ ​តាមរយៈ​ការ​ស្វែងយល់​ពី​ភេទ​ ​វ័យ​ ​ចំណង់ចំណូលចិត្ត​ ​អាកប្បកិរិយា​អ្នកប្រើប្រាស់​ ​ប្រភព​ចំណូល​របស់​ពួកគេ​ជាដើម​។​

 

៣. ត្រៀម​យុទ្ធនាការ​ផ្សព្វផ្សាយ​

 

ការផ្សាយពាណិជ្ជកម្ម​មាន​សារៈសំខាន់​សម្រាប់​គ្រប់​អាជីវកម្ម​ ​សូម្បី​អាជីវកម្ម​ខ្នាត​តូច​ក៏ដោយ​។​ ​អ្នក​គួរតែ​ស្រាវជ្រាវ​ពី​ទី​ផ្សារ​ ​និង​ជ្រើសរើស​យុទ្ធ​សា​ស្រ្ដ​ផ្សព្វផ្សាយ​អំពី​ម៉ាក​ ​ផលិតផល​ ​ឬ​សេវាកម្ម​របស់​អាជីវកម្ម​ ​តាម​បណ្ដាញ​សង្គម​ផ្សេងៗ​ដូចជា​ ​Face​book In​stag​ram​ ​និង​ ​T​i​k​To​k ​ដើម្បី​ទាក់ទាញ​ឲ្យ​មនុស្ស​បាន​ស្គាល់​ពី​អាជីវកម្ម​របស់​អ្នកឲ្យ​បាន​ច្រើន​។​ ​តួយ៉ាង​ ​អ្នក​អាច​អនុវត្ត​ការ​ផ្សព្វផ្សាយ​ដោយ​ប្រើប្រាស់​រូបភាព​ ​ឬ​បង្កើត​វីដេអូ​ដែល​មាន​ភាព​ច្នៃប្រឌិត​ ​និង​គួរឲ្យ​ចាប់អារម្មណ៍​ ​ការប្រកាស​ពី​ថ្ងៃ​បើក​សាកល្បង​ ​ឬ​ថ្ងៃ​សម្ពោធ​ហាង​ដោយមាន​ការ​បញ្ចុះតម្លៃ​ ​ការចែក​រង្វាន់​អនុស្សាវរីយ​ ​និង​ប្រូ​ម៉ូ​សិន​ផ្សេងៗ​ចំពោះ​អតិថិជន​។​

 

៤​​. ​កំណត់​និង​កៀង​គរ​ដើមទុន​សម្រាប់​អាជីវកម្ម​ ​

 

មិន​អាច​ភ្លេច​បានទេ​! ​ចំណុច​នេះ​ជា​ចំណុច​សំខាន់​ជាងគេ​។​ ​បើ​គ្មាន​ទុន​គ្រប់គ្រាន់​ ​គម្រោង​ការ​ទាំងប៉ុន្មាន​ក៏​មិន​អាច​ប្រព្រឹត្តទៅ​បាន​ដែរ​។​ ​អ្នក​ត្រូវ​ដឹង​អាជីវកម្ម​របស់​អ្នក​ត្រូវការ​ដើមទុន​ប៉ុន្មាន​ ​និង​ត្រូវ​ចំណាយ​លើ​អ្វីខ្លះ​ ​ដើម្បី​ងាយស្រួល​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អាជីវកម្ម​របស់​អ្នក​ឱ្យ​នៅតែ​អាចប​ន្ត​ទៅមុខ​។​ ​ឧទាហរណ៍​ ​ការ​ត្រៀម​ថវិកា​សម្រាប់​ចំណាយ​លើ​តម្លៃ​ទំនិញ​នាំចូល​ ​ឬ​វត្ថុធាតុដើម​ ​ថ្លៃ​ចំណាយ​លើស​ម្ភារៈ​លម្អ​ឬ​សម្រាប់​ដាក់​តាំង​ទំនិញ៕

Srey Nuth

អត្ថបទសរុប៖ 268