អ្នកណាថាលុយមិនអាចបង្កើតសុភមង្គល! របស់៤នេះ ចំណាយលុយហើយនឹងធ្វើឲ្យអ្នកកាន់តែប្បាយចិត្ត!
Toeuy HongAUGUST 1 2024238 views

មនុស្សជាច្រើន តែងតែនិយាយថា លុយមិនអាចបង្កើតសភមង្គលបានឡើយ តែយ៉ាងណាមិញ មានសកម្មភាពមួយចំនួន ពេលដែលអ្នកចំណាយលុយហើយ វាអាចធ្វើឲ្យអ្នកកាន់តែសប្បាយចិត្ត។

 

ខាងក្រោយនេះ គឺជាសកម្មភាពចំនួន៥ ដែលអ្នកចំណាយលុយទៅលើ ហើយនឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែសប្បាយចិត្ត៖

 

១. ចំណាយដើម្បីទទួលបានបទពិសោធន៍ 

ជាការពិតណាស់ នៅពេលដែលអ្នកចំណាយលុយទៅសកម្មភាពមួយ ដែលអ្នកមិនធ្លាប់ធ្វើពីមុន អ្នកនឹងមានអារម្មណ៍សប្បាយចិត្ត ហើយមិនស្ដាយលុយដែលអ្នកបានចំណាយឡើយ។ ឧទាហរណ៍ អ្នកចំណាយលុយចំនួន ៥០០ដុល្លារ សម្រាប់ដំណើរកម្សាន្តទៅទស្សនាប្រទេសគេ នឹងអ្នកទទួលបទពិសោធន៍ជាច្រើនសម្រាប់ដំណើរកម្សាន្ត ដូចជា បានឃើញការរស់នៅរបស់ប្រជាជនគេ ឃើញសកម្មផ្សេងជាច្រើនជា នឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកហើយអ្នកមានអារម្មណ៍កាន់តែសប្បាយចិត្ត។

 

២. ចំណាយលើសកម្មសប្បុរស( Charity) 

ការចំណាយលុយទៅលើ សកម្មភាពមនុស្សធម៌ ឬសកម្មសប្បុរស នឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍កាន់តែស្រស់ស្រាយ សប្បាយចិត្ត ព្រោះអ្នកនឹងទទួលបានអំណគុណពីមនុស្សជាច្រើន។ លើសពីនេះ អ្នកនឹងមានអារម្មណ៍ថា ជាមនុស្សម្នាក់ដែលជួយអ្នកដទៃឲ្យមានស្ថានភាពជីវិតកាន់តែល្អប្រសើរ។

 

៣. របស់ដែលជួយអភិវឌ្ឍន៍ បទពិសោធន៍របស់អ្នក

 របស់មួយចំនួនវាជួយក្នុងការ អភិវឌ្ឍន៍នូវបទពិសោធន៍របស់អ្នក។ ឧទាហរណ៍ បើអ្នកមិនធ្លាប់មានស្មាតហ្វូនប្រើប្រាស់ នៅពេលដែលអ្នកបានវាប្រើអ្នកនឹងមានអារម្មណ៍កាន់តែសប្បាយចិត្ត ព្រោះស្មាតហ្វូនមានតួនាទីច្រើន ដូចជា អ្នកប្រើប្រាស់សម្រាប់ទំនាក់ទំង ជាពិសេស មាន App ជាច្រើនដែលជួយអ្នកក្នុងការអភិវឌ្ឍន៍ សមត្ថភាព ចំណេះដឹងរបស់អ្នក។

 

៤. ចំណាយទិញពេលវេលា

ត្រង់ចំណុចនេះ គឺអាចធ្វើឲ្យមនុស្សមានសភមង្គល ព្រោះមនុស្សមិនចាំបាច់ចំណាយពេលទៅលើសកម្មភាពមួយចំនួន។ ជាក់ស្ដែង មនុស្សយើងចំណាយលុយក្នុងការជួលអ្នកដទៃ ឲ្យធ្វើកិច្ចផ្ទះមួយចំនួន ដូចជា សំអាតផ្ទះ ជួសជុសផ្ទះនិងកិច្ចការផ្សេងទៀត។ ការធ្វើបែបនេះ ធ្វើឲ្យពួកគេចំណេញពេលវេលា ហើយយកពេលទៅធ្វើអ្វីផ្សេងទៀត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia