ក.ម្ចីខូចកើនឡើងខ្លាំង! ធនាគារកំពូលទាំង៤របស់កូរ៉េខាតបង់លុ.យសរុប១.៥ពាន់លា.នដុ.ល្លារពីការផ្ដល់ក.ម្ចី
Toeuy HongMARCH 5 2024499 views

ធនាគារធំបំផុតទាំង៤របស់ប្រទេសកូរ៉េខាងត្បូងបានខាតបង់លុយចំនួន១.៥ពាន់លានដុល្លារអាមេរិកក្នុងការផ្ដល់កម្ចីក្រោយពីអតិថិជនអស់លទ្ធភាពបង់សងដោយសារតែអត្រាការប្រាក់កម្ចីហក់ឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreatimes របស់កូរ៉េខាងត្បូង។

ប្រភពដដេលបានឲ្យដឹងថាការខាតបង់លុយនៅក្នុងការផ្ដល់កម្ចីរបស់ធនាគារធំៗនេះគឺកើតដោយសារតែការអស់លទ្ធភាពបង់របស់អតិថិជនដែលបណ្ដាលមកពីការប្រាក់ខ្ពស់ជាពិសេសដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះដែលប៉ះពាល់ដល់ការរកចំ​ណូលរបស់អតិថិជនដូច្នេះធ្វើឲ្យអ្នកខ្ចីលុយដែលជាបុគ្គលនិងសាជីវកម្មសុទ្ធតែអស់លទ្ធភាពសង។

ក្នុងចំណោមកម្ចីដែលបានខាតបង់ក្នុងនោះមានធនាគារ KB, Shinhan, Hana និងWoori  ដោយបូកបញ្ចូលគ្នាកម្ចីដែលខាតបង់មានដល់ទៅ១.៩ពាន់ពាន់លានវ៉ុនកាលពីឆ្នាំ២០២៣ដោយកើនឡើងចំនួន៤៨.៨%ធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះដែរកម្ចីខូចរបស់ធនាគារកំពូលទាំង៤នេះបូកបញ្ចូលគ្នាក្នុងរយៈពេលដូចគ្នាមានដល់៧.៩ពាន់ពាន់លានវ៉ុន។ កម្ចីខូចគឺជាកម្ចីដែលអតិថិជនបានខកខានមិនអាចបង់ការប្រាក់រយៈពេល៩០ថ្ងៃ។

ចំពោះកម្ចីខូចក្នុងនោះ KB Financial មានកម្ចីខូច៣៩២ពាន់លានវ៉ុនកើនឡើង៨៤.៩%  ចំណែក Shinhan កើនឡើង៣០.៥% Hana កើនឡើង៤៦% និងWoori កើនឡើង៦០.៧%ផងដែរ។

គួរបញ្ជាក់ផងដែរឆ្នាំ២០២៣កន្លងទៅគឺជាឆ្នាំដែលវិស័យធនាគាររងផលប៉ះពាល់ខ្លាំងដោយសារតែការដំឡើងការប្រាក់ដុល្លារដែលធ្វើឲ្យថ្លៃដើមកើនឡើងខ្លាំងជាពិសេសបញ្ហាសេដ្ឋកិច្ចដាំក្បាលចុះធ្វើឲ្យកម្ចីខូចក្នុងប្រព័ន្ធធនាគារកើនឡើងយ៉ាងគំហុក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia