កម្ពុជានឹងមើលលែងស្កាល់ នៅពេលគម្រោងអគារធំៗ ៤ នេះលេចចេញជារូបរាង១០០%
Bunthoeun KoemMAY 10 2022750 views

បច្ចុប្បន្ន កម្ពុជាកំពុងមានភាពរីកចម្រើនទៅមុខជាលំដាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធ ដែលមានអាគារធំៗត្រូវបានសាងសង់ជាបន្តបន្ទាប់។ ក្នុងនោះយើងឃើញគម្រោងអគារខ្ពស់កប់ពពកចំនួន៤បើសិនសាងសង់រួចរាល់នឹងធ្វើឲ្យកម្ពុជា កាន់តែមានភាពស្រស់ស្អាតខ្លាំងទាំងនៅក្នុងតំបន់ និងឆាកអន្ដរជាតិ។ ដោយគម្រោងអគារខ្ពស់ៗកប់ពពកទាំង៤នោះរួមមាន៖

១. អគារ ថៃ ប៊ុនរ៉ុង ( Thai Boonrong )

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ថៃ ប៊ុនរ៉ុង ដែលកម្ពស់​ ៥៦៥ម៉ែត្រ ​ស្មើរនិង ១៣៣ ​ជាន់ គ្រោង​សាងសង់​លើ​ផ្ទៃដី​ជិត​ ៦ ​ហិកតា​ស្ថិត​នៅ​តំបន់​​ឌ្រីមលែន​ដ៏​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​។ គម្រោងនេះគ្រោងចំណាយដើមទុនប្រមាណជា ៣ពាន់លានដុល្លារ សម្រាប់ការសាងសង់ ខណៈទុនវិនិយោគទាំងអស់គឺជារបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុន។ ប៉ុន្តែនៅពេលបច្ចុប្បន្នអគារភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ ប៊ុនរ៉ុង នេះត្រូវ​បាន​ពន្យារពេល​ក្នុងការ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជាថ្មី​ម្តង​ទៀត​ដែល​ធ្វើឱ្យឲ្យ​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ​កំពុង​ដាក់​ការ​សង្ស័យ​។

២. អគារ ណាហ្គាទី៣  ( Naga )

​គម្រោងអគារមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga ទី៣ ដែលតម្លៃជាង ៣ពាន់៥រយលានដុល្លារ មានកម្ពស់៣៥៨ ម៉េត្រ និងមាន ៦៥ ជាន់ ចំនួន ២ អគារ អគារកម្ពស់ ៤៥ ជាន់ចំនួន ២ អគារ ដែលក្នុងនោះ មានខុនដូបែបសណ្ឋាគារ សួនកំសាន្តឌីជីថល ស្ប៉ា ក្លឹបរាត្រី ផ្សារទំនើប សណ្ឋាគារ និង​ក​ន្លែ​ង​ជា​ច្រើ​ន​ទៀ​ត។ បច្ចុប្បន្នគម្រោងធំនេះបានដំណើរ​ការ​ទៅ​យ៉ាងរលូន​ ហើយគ្រោង​នឹងបញ្ចប់​នៅ​ឆ្នាំ ២០២៥ ខាងមុខនេះផងដែរ។ ជម្រាបថា គម្រោងអគារ ណាហ្គាទី៣ មានទីតាំងនៅអតីត​អគារប៊ូលឌីញចាស់។   

៣. អគារ មេ សុង ( Me Song )

ចំពោះគម្រោងអគារពាណិជ្ជកម្ម មេ សុង ( Mesong ) ដែលមានទីតាំងនៅទីក្រុងកោះពេជ្យឯណោះវិញ នឹងត្រូវសាងសង់ឡើងជាមួយកម្ពស់ ២៦៩ម៉េត្រ មាន៧០ជាន់។ បច្ចុប្បន្នគម្រោងនេះ ត្រូវបានបុកគ្រឹះនិងសាងសង់ជាន់ក្រោមដីរួចហើយ និងកំពុងចាប់ផ្ដើមឡើងជាបណ្ដើរៗ ។ ហើយគម្រោងនេះ ត្រូវបានគេព្យាករណ៍គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ ឬអាចដើមឆ្នាំ២០២៤។

៤. អគារ រ៉ូយ៉ាល់ វ័ន ( Royal one )

ចំណែកឯគម្រោងអគារ រ៉ូយ៉ាល់ វ័ន ( Royal one ) របស់ក្រុមហ៊ុន Royal Group វិញត្រូវបានអភិវឌ្ឍជាអគារភ្លោះដែលមានកម្ពស់៦២ជាន់ បានបើកការដ្ឋានសាងសង់កាលពីខែ កុម្ភៈ ឆ្នាំ២០១៩។ ចំពោះអគារភ្លោះដែរកម្ពស់៦២ជាន់នេះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សកែងនិងផ្លូវសហព័ន្ធរុស្ស៊ីមុខរូបសំណាក់ព្រះគីនេស មានទេសភាពល្អស្រស់ស្អាតនៅចំកណ្ដាលទីក្រុងទៀតផង។ ប៉ុន្តែគម្រោងនេះហាក់កំពុងមានភាពជាប់គាំងជាបណ្តោះអាសន្ន ដោយមិនទាន់ដឹងច្បាស់អំពីថ្ងៃដែរត្រៀមនឹងបើកការសាងសង់ឡើងវិញនោះទេ។

គួរបញ្ជាក់ផងដែរថា អគារខ្ពស់ៗកប់ពពកចំនួន៤នេះ បើសិនជាបញ្ចប់ការសាងសង់ទៅតាមគម្រោង នោះច្បាស់ណាស់ថាកម្ពុជាប្រាកដជាលេចធ្លោ និងស្រស់ស្អាតជាងមុន ជាងគេនៅក្នុងតំបន់អាស៊ានដែលមានខ្ពស់ៗ អមជាមួយការរីកលូតលាស់នៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

អត្ថបទដោយ: ណើរ ជីណា

Screenshot 261 E1563800192395

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia