ការប្រើប្រាស់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ខ្ពស់និងធ្វើឲ្យយើងចំណាយប្រាក់ច្រើនដើម្បីសងត្រឡប់ទៅវិញ ផ្ទុយទៅវិញប្រសិនបើប្រើប្រាស់នូវកម្ចីដែលមានអត្រាការប្រាក់ទាប អ្នកនឹងអាចកាត់បន្ថយការចំណាយដបានមួយកម្រិត។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់ធនាគារធំ ៤ នេះ ដែលផ្ដល់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបជាងគេ។
១. ធនាគារ អ៊ូរី (Woori Bank)
ដើម្បីបំពេញក្តីស្រមៃក្លាយជាម្ចាស់ផ្ទះក្នុងសុបិនរបស់អតិថិជន ធនាគារ អ៊ូរី បានសម្រេចផ្ដល់នូវកម្ចីទិញផ្ទះថ្មីក្នុងអត្រាការប្រាក់ពិសេសចាប់ពី ៥.៨% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំដំបូង។ ដោយក្នុងនោះទំហំកម្ចីធំរហូតដល់ ១ លានដុល្លារ និងមានរយៈពេលសងរហូតដល់ ២០ ឆ្នាំ។ ហើយធនាគារផ្ដល់នូវការមិនគិតកម្រៃសេវាឥណទានរហូតដល់ ០ %។ ខណៈការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី ៣១ ខែឧសភា ២០២៦។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅលេខទូរស័ព្ទ៖ 023 963 333 / 081 331 333។

២. ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយបុរី ប៉េង ហួត ផ្តល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មាន ជាមួយអត្រាការប្រាក់ថេរ ៥.៨% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ ២០ ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺសម្រាប់តែអតិថិជនដែលទិញផ្ទះថ្មីនៅក្នុងគម្រោងលំនៅឋានរបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទងទៅលេខទូរស័ព្ទ 095 995 566 / 069 888 722។
៣. ធនាគារ CIMB
សម្រាប់ធនាគារ CIMB វិញ បានបញ្ចេញនូវឥណទានគេហដ្ឋាន ជាមួយអត្រាការប្រាក់ចាប់ពី ៦.២៩% នៅក្នុងមួយឆ្នាំ និងមានរយៈពេលសងត្រឡប់មកវិញរយៈពេលដល់ទៅ ២៥ ឆ្នាំ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខ 087 988 398 / 023 988 388 ឬចូលទៅកាន់ https://www.cimbbank.com.kh/.../financing/home-loan.html។

៤. ធនាគារ ABA
ធនាគារ ABA ដែលជាធនាគារដ៏ធំមួយ បានបញ្ចេញនូវកម្ចីគេហដ្ឋាន ដែលអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ រាប់ចាប់តាំងពីឆ្នាំដំបូងរហូតដល់បញ្ចប់ឆ្នាំ និងមានរយៈពេលសងបត់បែនរហូតដល់ ២៥ ឆ្នាំដែលធ្វើឲ្យអតិថិជនមានសេរីភាពពេញលេញក្នុងការជ្រើសរើសរយៈពេលសង ឲ្យត្រូវនឹងផែនការគ្រួសារ និងអាទិភាពផ្ទាល់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 1 800 204 204 (តេឥតគិតថ្លៃក្នុងប្រទេសកម្ពុជា)៕


