ឡូយណាស់! កូនខ្មែរ ១រូប ចាប់របរច្នៃកូនឡានជ័រលក់ ត្រឹមតែ១គ្រឿងអាចលក់បានពី ៥រយ$ ដល់១ពាន់$
ធី ស្រីល័ក្ខJULY 20 2023584 views

ផ្តើមចេញពីមនុស្សម្នាក់ ដែលមានដុង្គស្រលាញ់ខាងឡានតាំងពីកុមារមក ធ្វើឱ្យកូនខ្មែរ១រូប គឺលោក សេង ប៊ុនស្រ៊ុន ចាប់របរកែច្នៃកូនឡាងតូចដែលអាចលេងបានទាំងមនុស្សចាស់ និងកូនក្មេង មិនតែប៉ុណ្ណោះធ្វើឱ្យលោកអាចលក់ឡាន១គ្រឿងបានតម្លៃពី ៥០០ដុល្លារ ដល់ទៅ១ពាន់ដុល្លារឯណោះ។

លោក សេង ប៊ុនស្រ៊ុន ដែលជាស្ថាបនិក RC Truck Cambodia បាននិយាយថា សម្រាប់​កូន​ឡាន​ដែល​​លោក​បាន​ច្នៃ​ និង​​​ផ្គុំ​​​​ឡើង​មក​ គឺមាន​សភាព​ដូច​​​របស់ពិត​​អ៊ីចឹង ​​​ជាក់​ស្តែង​ដូចជា​​​ក្បាល​ឡាន​កុង​តាន័រ​​វាដូច​​នឹង​របស់​ពិត​​​​​​ៗ ​​​​​​ក្រៅ​ពី​នេះ​​ទៀតលោកអាច​ផលិត​បាន​​​​​​​នូវរបស់​លេង​​ជាច្រើន​ទៀត​ដូចជា​ ប្រភេទ​ឡាន​ដឹក​​​ (៥ ទៅ​ ៦តោន) , ​ឡាន​កុង​តាន័រ​កង់១០​ ​អេស្កា​វ៉ាទ័​រ ​ត្រាក់ទ័រ​​​ឈូស​ដី ឡាន​​បែន រួម​​ទាំង​រថក្រោះផងដែរ​​។​​​

8

លោក​ក៏បានបន្ត​​​​​និយាយ​ទៀត​ថា​ ​ក្នុង​ឡាន​១ គ្រឿង​​លោក​​អាច​ធ្វើ​​​រួច​រាល់​​ ​​ត្រឹម​ពេល​តែ ​១សប្ភាហ៍​​តែប៉ុណ្ណោះ​ ​​​​​ដែល​អាស្រ័យ​លើ​​​​គ្រឿង​បង្គុំ​ដែល​​មាន​ស្រាប់​ក្នុង​​ស្តុក​​​។ ​ម្យ៉ាងវិញ​ទៀត​​ ​​​សម្រាប់​កម្រៃ​ដែល​គាត់​រក​បាន​ក្នុង​១ គ្រឿង​​ ​អាចលក់​​​ចន្លោះ​​ពី​ ៥០០ដុល្លារ​ទៅ​ ១០០០ដុល្លារ​ ឯណោះ​ ​អាស្រ័យ​​លើ​ការ​កម្មង់​​របស់​អតិថិជន​ និង​​ទំហំ​​​​​​​​​របស់​ឡាន​នីមួយ​ៗ​។

លើសពីនេះទៅទៀត ចំពោះ សមាជិ​ក​​​​​​​​​​​​​​​របស់​ RC Truck Cambodia គឺជា​​​អ្នក​និយម​ និង​ចូល​ចិត្ត ឲ្យ​តម្លៃ​លើ​ការ​កែច្នៃ​កូន​ឡាន​​​​​​​​ខ្លាំងមែន​ទែន​ ហើយពួក​គេ​​គឺ​​គាំទ្រ​នូវ​​ស្នាដៃ​​​កូន​ខ្មែរ​​​​​​​​​​​​ លើក​ស្ទួយ​​​​​​សិល្ប:​​​នៃការ​កែច្នៃ​​។

ស្ថាបនិក RC Truck Cambodia បានលើកទៀតថា សម្រាប់​អតិថិជន​​គោលដៅដែល​បាន​ជាវ​​​​​កូន​ឡាន​កែច្នៃ​ពី​​​​គាត់​ទៅ​ ភាគ​ច្រើន​ជា​​​​​ក្រុ​មមនុស្ស​​ដែល​​ប្រកប​មុខ​របរ​​​​​រក​លុយ​​តាម​​​យូធូប​​ ​​ដែល​ពួក​គេ​ចូលចិត្ត​ទិញ​​​​​សម្រាប់​ទុក​​ថត​ជា​វីដេអូ ​​​ដើម្បី​​រក​លុយ​​តាម​បណ្តាញ​សង្គម​​​​​​​​​​​​​​ ដូចជា​ ​​​តិកតុក យូធូប​ និង​ហ្វេស​ប៊ុក ជាដើម។

១០

គូសបញ្ជាក់ថា សម្រាប់​​បងប្អូន​​​​​​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​​​​​​​ជាវ​​​​កូន​ឡាន​​​​​ពី​​ខាងគាត់​​ អា​ច​រក​​បាន​តាម​រយ:​​​ ក្នុង​ Facebook RC Truck Cambodia ​បាន​យ៉ាង​ងាយ​​​​ ​ឬ​​អាចទាក់​ទងតាម​លេខ​ទូរស័ព្ទ​ផ្ទាល់​​​​ខ្លួន​​​របស់លោក​ សេង​ ប៊ុន​ស្រ៊ុន​ : 078 454 243 ៕

76

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia