មិនធម្មតា! មកស្គាល់ម្ចាស់ យីហោPU(ពូ) និងចំណុចពិសេស ធ្វើឲ្យប្រេននាឡិកាខ្មែរនេះអាចលក់តម្លៃរាប់ម៉ឺន$
Kan DaraJUNE 13 2023509 views

«PU(ពូ)» ជាយីហោនាឡិកាដៃប្រណិតតម្លៃខ្ទង់ម៉ឺនដុល្លារ ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរម្នាក់ឈ្មោះ សែត ពិទូរ្យ ក្នុងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។ មិនដល់ជាងបីឆ្នាំផង «PU(ពូ)» បានបញ្ជ្រាបខ្លួនចូលទីផ្សារប្រជែងនឹងយីហោធំៗល្បីៗ ផ្ទុះការគាំទ្រខ្លាំងទាំងក្នុងស្រុក រហូតវាយលុកទីផ្សារស្រុកក្រៅដល់ទ្វីបអឺរ៉ុបនិងបណ្តាលប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល បូស្នៀ អូស្ត្រាលី អាមេរិក និង ឌូបៃជាដើម។

១១

តែទោះជាយ៉ាងនេះក្តី មុនពេលជោគជ័យម្ចាស់យីហោ «PU(ពូ)» ធ្លាប់បរាជ័យលើវិស័យជំនួញ ៥លើករួចមកហើយស្ទើតែដើរដល់ផ្លូវទាល់ច្រក។ ប៉ុន្តែដោយចិត្តមានៈ ប្រឹងតស៊ូ ព្យាយាមស្វែងរកវិធីសាស្ត្របំប្លែងចំណង់ចំណូលចិត្តផ្សំធនធានដែលខ្លួនមានចេញជាអាជីវកម្មរហូតទទួលបានផ្លែផ្កាដូចនាពេលបច្ចុប្បន្ន។ លោក សែត ពិទូរ្យ បានលើកឡើងយ៉ាងដូច្នេះថា៖ «​ខ្ញុំចង់បង្កើត​យីហោមួយ ដែលយើង​អាចថា ជាប្រភេទ​យីហោ The Luxury Product (ផលិតផល​ប្រណិត) នៅស្រុកខ្មែរ ហើយជា​​របស់​​ដែលមាន​​គុណភាព ​ដែលយើង​អាចប្រកួតប្រជែង​ជាមួយ​បរទេសបាន»

១២២

យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យយីហោខ្មែរមួយនេះមានប្រជាប្រិយភាពខ្លាំង និងលក់បានតម្លៃខ្ពស់កប់ ព្រោះគ្រប់នាឡិកាដៃម៉ាក «PU(ពូ)» ត្រូវបានរចនាឡើងដោយប្រើវត្ថុធាតុដើមថ្លៃៗដូចជាប្រើផ្លាទីន ពេជ្រ ស្បែក និងឌីហ្សាញជាពិសេសដល់អតិថិជន ដែលផ្តល់នូវគុណតម្លៃខ្ពស់ និងប្រណិតភាពសម្រាប់ពួកគេរាល់ពេលដែលពាក់នាឡិកាដៃនេះ។​ មិនតែប៉ុណ្ណោះ បើក្រឡេកមកមើលការវេចខ្ចប់វិញក៏មិនធម្មតាដែរ នាឡិកាដៃត្រូវស្រោបប្រអប់ដែលច្នៃធ្វើឡើងដោយដៃឆ្លាក់ម៉ាកយីហោម៉ាក់ «PU(ពូ)» តែម្តង។  

១

កាន់តែពិសេស រយ:ពេលនៃការតំឡើងនាឡិកាដៃមួយគ្រឿង ត្រូវប្រើពេលអស់មួយសប្តាហ៍ទើបអាចសម្រេចបានជោគជ័យទាំងស្រុង។ រីឯគុណភាពវិញ គឺធ្វើចេញពីបេះដូង អត់ធ្មត់ ហ្មត់ចត់ យកចិត្តទុកដាក់ជាទីបំផុត ព្រោះចង់ឲ្យអ្នកពាក់មានភាពប្រណិត និងជារបស់សុទ្ធធ្វើដោយដៃរបស់អ្នកជំនាញខ្មែរយើងពិតៗ​ សមជាមួយអត្ថន័យម៉ាក «PU(ពូ)» ចង់សំដៅដល់មនុស្សប្រុសដែលមានចំណេះដឹង សមត្ថភាព ភាពស្វាហាប់ និងរឹងមាំ។

១១១

ជាមួយគ្នានេះដែរ ប្រសិនបើអ្នកធ្លាក់បរាជ័យ ឬកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក សូមកុំអស់សង្ឃឹមធ្វើអ្វី ព្រោះភាពបរាជ័យ និងការលំបាកនៅពេលនេះគ្រាន់តែជាជំហានដឹកនាំអ្នកទៅកាន់ភាពជោគជ័យនៅថ្ងៃខាងមុខតែប៉ុណ្ណោះ។ ជាពិសេសក្នុងនាមយើងជាកុលបុត្រកុលធីតាខ្មែរ និងជាសហគ្រិនជំនាន់ថ្មីត្រូវមានឆន្ទៈក្នុងការចាប់ផ្តើមសកម្មភាពពីតូចផ្តោតលើមហិច្ឆតាធំប្រឹងពង្រឹងរួចចាំពង្រីកព្រួតដៃគ្នាកសាងយីហោខ្មែរឲ្យមានភាពល្បីល្បាញ និងវាយលុកទីផ្យារអន្តរជាតិ៕

១២ Large

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia