ហ្វតតេ សម្ពោធទីតាំងថ្មីរបស់សាខាខ្លួននៅខេត្តបាត់ដំបង ដើម្បីអបអរសាទរចំពោះភាពរីកចម្រើន ក្នុងការពង្រីកអាជីវកម្មធានារ៉ាប់រងជូនប្រជាជនក្នុងតំបន់អោយកាន់តែប្រសើរ
Daneth MechSEPTEMBER 22 2023

ខេត្តបាត់ដំបង: ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា បានធ្វើការសម្ពោធទីតាំង ថ្មីសាខារបស់ខ្លួន នៅ ខេត្តបាត់ដំបង។ ទីតាំង ហ្វតតេ ថ្មីសាខាខេត្តបាត់ដំបង ត្រូវបានផ្លាស់ប្ដូរទៅកាន់ទីតាំងដែលងាយស្រួលជាងមុន ដោយស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរលោកតាដំបងក្រញ៉ូង កាលពីថ្ងៃចន្ទ កន្លងទៅនេះ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូន ដល់ប្រជាជនក្នុងតំបន់។

កម្មវិធីបើកសម្ពោធទីតាំងថ្មីនេះផ្ទាល់ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក ហឿន ឌឿ អភិបាលរង នៃគណៈអភិបាលក្រុងបាត់ដំបង លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ និងភរិយា ព្រមទាំងអ្នកតំណាងមកពីស្ថាប័នសំខាន់ៗផ្សេងៗទៀត និងអតិថិជនជាទីគោរពទាំងឡាយ។

Photo 2023 09 22 16 24 20

រូបភាពទី១៖ គណៈអធិបតីយ និង គណៈគ្រប់គ្រង ហ្វតតេ ក្នុងពិធីកាត់ខ្សែបូ សម្ពោធសាខាក្រុមហ៊ុនហ្វតតេ​ ខេត្តបាត់ដំបង

យោងទៅតាមប្រសាសន៍លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ មានប្រសាសន៍ថា៖ “វត្តមានរបស់ក្រុមហ៊ុនហ្វតតេ នៅលើទឹកដីនៃទិសពាយ័ព្យដែលជាជង្រុកស្រូវរបស់ប្រទេសកម្ពុជា ក្នុងខេត្តបាត់ដំបង នេះ គឺមាន ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ ពោលគឺមានរយៈពេលជាង១២ឆ្នាំមកហើយ ហើយហ្វតតេ ក៏បានដើរតួនាទី ក្នុងការបម្រើសេវាកម្ម ធានារ៉ាប់រងជូនប្រជាជនក្នុងតំបន់ ដើម្បីទទួលបានការការពារហិរញ្ញវត្ថុ និងអាជីវកម្ម របស់ពួក គាត់គួរជាទីគាប់ចិត្ត។ កាលពី ហ្វតតេ ទើបឈានជើងចូលមក ខេត្តបាត់ដំបង ក្រុមហ៊ុនមានត្រឹមការិយាល័យតូចមួយ ជាមួយបុគ្គលិកបម្រើការងារត្រឹមតែ ២នាក់តែប៉ុណ្ណោះ ប៉ុន្តែថ្ងៃនេះហ្វតតេ បានពង្រីកសក្តានុពលរបស់ខ្លួនកាន់តែ ប្រសើរឡើងមកកាន់ទីតាំងថ្មី ដែលមានសក្តានុពល ខ្ពស់ ងាយស្រួលស្វែងរក និងការិយាល័យមានផាសុខភាពសម្រាប់ការបម្រើការងាររបស់បុគ្គលិក និង អតិថជន”។ លោក បាន បញ្ជាក់បន្ថែមទៀតថា៖  “កម្មវត្ថុនៃការសម្ពោធ ទីតាំងថ្មីនេះផងដែរ គឺដើម្បីជាការដើម្បីជម្រាប សាធារណជនអំពីការផ្លាស់ប្តូរ ទីតាំងថ្មីរបស់សាខាក្រុមហ៊ុន ក្នុងខេត្តបាត់ដំបង និងដើម្បីអបអរសាទរចំពោះភាព រីកចម្រើនក្នុងការពង្រីកអាជីវកម្ម ធានារ៉ាប់រង  ដែលជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីបន្តរក្សា ស្ថេរភាពហិរញ្ញវត្ថុ របស់ខ្លួនក្នុងទីផ្សារធានារ៉ាប់រងនៅ ប្រទេសកម្ពុជាអស់ រយៈពេលជាង២០ឆ្នាំកន្លងមកនេះ” ។

Photo 2023 09 22 16 24 22 (2)

រូបភាព២៖ ​លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីសម្ពោធទីតាំងថ្មីសាខាក្រុមហ៊ុនហ្វតតេ​ ខេត្តបាត់ដំបង

ក្នុងនោះផងដែរលោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនហ្វតតេ បានថ្លែងប្រាប់សារព័ត៌មានថា៖ “ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រង មួយមានអាយុកាលជាង ២៤ឆ្នាំ ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៩៩ មកម្លេ៉ះ។ ជាមួយ នឹងការចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការបម្រើសេវាកម្ម និងអប់រំ ប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីវិស័យធានារ៉ាប់រង ថ្វីត្បិតវិស័យមួយនេះនៅមានភាពក្មេងខ្ចីនៅឡើយបើប្រៀបធៀបនឹង     បណ្តាប្រទេសនានាក្នុងតំបន់។

តាមរយះការខិតខំប្រឹងប្រែង និងបំពេញនូវរាល់តម្រូវការរបស់អតិថិជន ហ្វតតេ ក៏បានក្លាយជាក្រុមហ៊ុនដែលឈាន មុខគេតាំង ពីឆ្នាំ២០០៣ និងមានការទទួលស្គាល់មិនត្រឹមតែក្នុងស្រុកនោះប៉ុណ្ណោះទេ តែយើងក៏បានការទទួលស្គាល់ នៅក្នុងតំបន់ដូចគ្នា។ ជាមោទកភាពសម្រាប់ក្រុមហ៊ុន ថ្មីៗនេះផងដែរ ហ្វតតេ ទើបតែទទួលបានការវាយតម្លៃកម្រិត ភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុ   ចំណាត់ថ្នាក់ AA+ ពីស្ថាប័នវាយតម្លៃ Global Credit Rating ដែលជាស្ថាប័ន ដ៏មានប្រជាប្រិយភាពសម្រាប់ការវាយតម្លៃ ស្ថានភាពហិរញ្ញវត្ថុ ហើយនេះរាប់ជាឆ្នាំទី៥ នៃការទទួលស្គាល់របស់ស្ថាប័ន មួយនេះ មកលើហ្វតតេ។

ក្រៅពីមោទកភាពនៃការទទួលបាននូវការទទួលស្អាល់ពី ស្ថាប័នវាយតម្លៃ Global Credit Rating ហើយនោះ យើងក៏ ទើបតែទទួលបានពានរង្វាន់ជាក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០២៣ (Inclusive Business Award) ក្នុងកម្មវិធីកិច្ចប្រជុំ អាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៦ ដែលធ្វើឡើងនៅកោះបាលី  នៃប្រទេស ឥណ្ឌូនេស៊ី កាលពីចុង ខែសីហាកន្លងទៅ។ ទាំងនេះសុទ្ធតែជាសមិទ្ធិផលដ៏គួរឲ្យស្ញប់ស្ញែងសម្រាប់ហ្វតតេ សម្រាប់ការទទួលស្គាល់ទាំងក្នុងប្រទេស កម្ពុជា និងក្នុងតំបន់ដែលយើងប្រតិបត្តិការ។

ការបើកសម្ពោធទីតាំងថ្មីនៃសាខាហ្វតតេ ខេត្តបាត់ដំបងនេះ សបង្ហាញអោយឃើញពីការខឹតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ ហ្វតតេ ក្នុងការនាំយកនូវសេវាធានារ៉ាប់រង ដែលល្អបំផុត និងរួមចំណែក ក្នុងការអភិវឌ្ឍន៍ និងការពារហិរញ្ញវត្ថុ របស់ប្រជាជនក្នុងតំបន់អោយកាន់តែប្រសើរឡើង។

ភាពជឿជាក់ គឺជាកត្តាមួយដែលជម្រុញឲ្យក្រុមហ៊ុនហ្វតតេ មិនត្រឹមតែអាចឈរជើងនៅក្នុងទីផ្សារធានារ៉ាប់រង ប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឲ្យយើងនៅតែបន្តជាក្រុមហ៊ុនឈានមុខគេរហូតដល់សព្វថ្ងៃ និងទៅថ្ងៃអនាគត។ មកដល់ ចំណុចនេះខ្ញុំបាទ ក៏សូម ថ្លែងអំណរគុណសម្រាប់ការគាំទ្រ ជឿទុកចិត្ត និងផ្តល់តម្លៃដល់ក្រុមហ៊ុនហ្វតតេ កន្លងមក។ ហ្វតតេ ប្តេជ្ញាក្នុងការផ្តល់សេវាកម្ម និងអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រង អប់រំប្រជាពលរដ្ឋឲ្យមានការយល់ ដឹងបន្ថែម អំពីសារៈសំខាន់នេះធានារ៉ាប់រង ដើម្បីជាការ ចូលរួមចំណែកក្នុងការការពារហិរញ្ញវត្ថុ និងអាជីវកម្មរបស់ប្រជាពលរដ្ឋគ្រប់រូប។ នេះបើតាមការលើកឡើងរបស់លោក យក់ ចំរើនឫទ្ធិ ។

Photo 2023 09 22 16 24 22

រូបភាព៣៖ ​លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រត្តិបត្តិ នៃក្រុមហ៊ុនហ្វតតេ ថ្លែងសុន្ទរកថាបើកកម្មវិធី ក្នុងពិធីសម្ពោធទីតាំងថ្មីសាខាក្រុមហ៊ុនហ្វតតេ​ ខេត្តបាត់ដំបង

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះហ្វតតេបានពង្រីកវិសាលភាពសាខារបស់ខ្លួនទៅកាន់តំបន់ដែលជាយុទ្ធសាស្ត្រសំខាន់ៗក្នុងប្រទេសកម្ពុជារួមមាន ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ និងខេត្តកំពង់ស្ពឺ ក្រៅពី ការិយាល័យ កណ្តាលរបស់ខ្លួនដែលមានទីតាំងនៅក្នុង អគារពាណិជ្ជកម្មវឌ្ឍនៈ (ជាន់ទី១៨)។ ហើយឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងមាន គម្រោងពង្រីកសាខារបស់ខ្លួនទៅ កាន់ខេត្តក្រុងដែលមានសក្តានុពល បន្តទៀតដើម្បី ផ្តល់ភាពងាយស្រួលជូន ដល់អតិថិជន។

ឥឡូវនេះអតិថិជនដែលរស់នៅខេត្តបាត់ដំបង អាចមកទស្សនា និងធ្វើការសាកសួរព័ត៌មាន នៅសាខារបស់យើងដែលមាន អាសយដ្ឋាននៅក្នុងអគាររបស់បុរីរតនៈ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ប្រមាណត្រឹម តែ ៣០០ម៉ែត្រ ពីរង្វង់មូលលោកតាដំបងក្រញ៉ូង) ផ្ទាល់តែម្តងដែរចាប់បើក បម្រើការជូនអតិថិជន រៀងរាល់ថ្ងៃ ចន្ទ-សៅរ៍ ចាប់ពី ម៉ោង ៨ព្រឹក រហូតដល់ ៥:៣០នាទីល្ងាច។

Photo 2023 09 22 16 24 23 (2)

5

រូបភាព ៤-៥៖ ​ទិដ្ឋភាពខាងក្នុង និងខាងក្រៅនៃទីតាំងថ្មីសាខាក្រុមហ៊ុនហ្វតតេ​ ខេត្តបាត់ដំបង

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្ម មួយ ក្នុងពេល​តែ​មួយ ។ 

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999, ហ្វតតេ នៅតែផ្តោតសំខាន់ ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវ ផលិត ផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត កសាងសមត្ថភាពជូននិយោជិកនិងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រង​អាយុ​​ជីវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ។ ហ្វតតេ គឺជាដៃគូគួរ ជាទីពេញចិត្តមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ធានារ៉ាប់រងផ្សេងៗទៀត ។

ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្តរង្វាន់​នូវ​រាល់ស្នាដៃបុគ្គលិករបស់យើង និងផ្តល់ឱកាស ដល់ បុគ្គលិកគ្រប់ៗអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គ​បណ្តុះ​បណ្តាល​​នានា​ទាំងក្នុង និង ក្រៅស្ថាប័ន ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia