ហ្វតតេ និង សាន់ប៊ើត អង្គរ ចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង
Daneth MechFEBRUARY 12 2024

ភ្នំពេញៈ កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនហ្វតតេ និង សាន់ប៊ើត អង្គរ ខូ អិលធីឌី បានចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង  ដោយមានការអញ្ជើញចូលរួមពី លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ លោក Kim Dongju General Manager of Sunbird Angkor Co., Ltd. គណៈគ្រប់គ្រងទាំងពីរក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្រុមហ៊ុនហ្វតតេ ដែលត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុន ធានារ៉ាប់រង ឈានមុខគេនៅប្រទេសកម្ពុជា បង្កើតឡើងក្នុងឆ្នាំ១៩៩៩ មានអាយុកាល២៥ឆ្នាំ ទទួលបាននូវចំណែកទីផ្សារដ៏ធំបំផុតមានរហូតដល់ចំនួន 45% នៃវិស័យធានារ៉ាប់រងទូទៅ ក្នុងប្រទេស កម្ពុជាអស់រយៈពេលជាង២ទស្សវត្សកន្លងមកនេះ។ បច្ចុប្បន្ន ហ្វតតេ​ បានផ្ដល់ការការពារហានិភ័យដល់អតិថិជនជិត 1 លាននាក់ ហើយថែមទាំងបានបោះជំហានយ៉ាងធំក្នុងការពង្រីកលទ្ធភាពទទួលបានការការពារហានិភ័យពីការប្រើប្រាស់រថយន្ត ធានារ៉ាប់រងលើសុខភាព ធានារ៉ាប់រងលើការថែទាំវេជ្ជសាស្ត្រ ធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងលើហានិភ័យផ្នែកកសិកម្ម។

ក្រុមហ៊ុន សាន់ប៊ើត អង្គរ ខូ អិលធីឌី​ បង្កើតឡើងក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៩៩ ដោយស្ថាបនិក ​ជនជាតិកូរ៉េ ហើយថ្មីៗនេះបានពង្រីកអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារធានារ៉ាប់រង ដោយបានទទួលអាជ្ញាប័ណ្ណអាជីវកម្មភ្នាក់ងារធានារ៉ាប់រង ពីនិយ័តករធានារ៉ាប់រងកម្ពុជា ស្របតាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។

Photo 2024 02 12 16 31 10 (3)

គណៈគ្រប់គ្រងទាំងពីរក្រុមហ៊ុន ក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វតតេ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមហ៊ុនទាំងពីរបានសម្រេចចុះកិច្ចព្រមព្រៀងជាដៃគូក្នុងការផ្តល់សេវាធានារ៉ាប់រង។​ យើងសង្កេតឃើញថាកំណើននៃការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េនៅប្រទេសកម្ពុជា កំពុងមានការកើនឡើងយ៉ាងខ្លាំងជាពិសេសទៅលើ  វិស័យ កាត់ដេរ ហិរញ្ញវត្ថុ សំណង់ កសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា និង គ្រឿងអេឡិកត្រូនិច។ ក្រុមហ៊ុនសាន់ប៊ើត អង្គរ បានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមពីលើវិស័យទេសចរណ៍ មកក្នុងវិស័យធានារ៉ាប់រង ដោយដើរតួជាភ្នាក់ងារក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងទូទៅគ្រប់ប្រភេទ ហើយនេះពិតជាការរួមចំណែក និងបង្ហាញអោយឃើញថា វិស័យធានារ៉ាប់រងនៅកម្ពុជាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងគួរអោយកត់សម្គាល់។

តាមរយៈកិច្ចសហប្រតិបត្តិការនេះយើងសង្ឃឹមយ៉ាងមុះមុតថា ក្រុមហ៊ុនទាំងពីរនឹងខិតខំប្រឹងប្រែង និងជម្រុញអោយវិស័យធានារ៉ាប់រងនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង និងអនុញ្ញាតអោយមនុស្សគ្រប់រូបរស់នៅដោយភាពជឿជាក់»។ ក្រៅពីនោះ លោក ថារ៉ុង ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា «ធានារ៉ាប់រងពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះវាជាសំណាញ់សុវត្ថិភាព មានស្ថិរភាពហិរញ្ញវត្ថុ សម្រាប់គ្រួសារ និងអាជីវកម្ម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវស្ថិរភាពការគ្រប់គ្រងហានិភ័យ»។

Photo 2024 02 12 16 31 10

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ថ្លែងសុន្ទរកថា

«ដោយមើលឃើញពីភាពរីកចម្រើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា ក្រុមហ៊ុន សាន់ប៊ើត អង្គរ ខូ អិលធីឌី យើងសង្ឃឹមយ៉ាងមុតមាំថា ការចុះកិច្ចព្រមព្រៀងជាដៃគូលើសេវាធានារ៉ាប់រង នេះនឹងជម្រុញអោយក្រុមហ៊ុនទាំងពីរកាន់តែទទួលបានភាពជោគជ័យ និង រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយកាន់តែរីកចម្រើនថែមមួយកម្រិតទៀត»។ នេះបើតាមការបង្ហាញរបស់លោក Kim Dongju General Manager of Sunbird Angkor Co., Ltd. ។

បន្ថែមពីលើនោះផងដែរ លោក Kim ក៏បានសម្តែងក្តីសាទរយ៉ាងសោមនស្សចំពោះការចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង រវាងក្រុមហ៊ុនទាំងពីរ ហើយលោកក៏មានប្រសាសន៍ផងដែរថា «ថ្វីត្បិត ក្រុមហ៊ុន សាន់ប៊ើត អង្គរ ខូអិលធីឌី ទើបទទួលបានការ         អនុញ្ញាតអាជីវកម្មភ្នាក់ងារធានារ៉ាប់រង ក៏ពិតមែនប៉ុន្តែយើងមានក្តីសុទិដ្ឋិនិយមយ៉ាងខ្លាំសម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា។

កាលដែលយើងសម្រេចចាប់ដៃគូ ជាមួយហ្វតតេ ដោយសារយើងសង្កេតឃើញថាក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមក្នុងការការពារហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើងចំពោះមនុស្សគ្រប់រូប។ កាលដែលមានធានារ៉ាប់រង​ គឺជាការរៀបចំផែនការហិរញ្ញវត្ថុដល់ល្អមួយសម្រាប់គ្រប់ក្រុមគ្រួសារ និងអាជីវកម្មគ្រប់ប្រភេទ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Kim

Photo 2024 02 12 16 31 10 (2)

លោក Kim Dongju General Manager of Sunbird Angkor Co., Ltd ថ្លែងសុន្ទរកថា

អំពី ហ្វតតេ

ហ្វតតេ​ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង បុគ្គលម្នាក់-អាជីវកម្មមួយ ក្នុងពេលតែមួយ។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999 ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិន និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវាធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រងអាយុជីិវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅ ក្នុងប្រទេសឡាវ ហ្វតតេ​ គឺជាដៃគូ គួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់នូវរាល់ស្នាដៃបុគ្គលិក របស់យើង និងផ្តល់  ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍន៍អាជីពការងារ​តាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

ថ្មីៗនេះ ហ្វតតេ ត្រូវបានដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ AA+ ពី Global Credit Rating (GCR)  និងពានរង្វាន់ក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយអាស៊ាន ដែលនេះបង្ហាញអោយឃើញពីភាពរឹងមាំនៃហិរញ្ញវត្ថុ និងកិត្តិនាមដ៏ល្បីល្បាញនៅក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ  www.forteinsurance.com

អំពី សាន់ប៊ើត អង្គរ ខូ អិលធីឌី

សាន់ប៊ើត គឺជាក្រុមហ៊ុនដែលបង្កើតឡើងនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៩ ជាមួយគោលដៅក្នុងការក្លាយខ្លួនជាក្រុមហ៊ុនវិនិយោគដែលផ្តល់សេវាកម្មយ៉ាងទូលំទូលាយ និងឈានមុខគេ លើវិស័យជាច្រើន ដែលបង្កើននូវការផ្លាស់ប្តូរវប្បធម៌និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកូរ៉េ សហរដ្ឋអាមេរិក និង អាស៊ានទាំងមូល។

សាន់ប៊ើតជាក្រុមហ៊ុនដែលមានជំនាញយ៉ាងច្បាស់លាស់ទៅលើ វិស័យអាកាសចរណ៍ ធានារ៉ាប់រង សន្និបាត ប្រឹក្សាយោបល់ និងសេវាកម្មផ្សេងៗទៀតជាច្រើន រួមជាមួយនឹងដំណោះស្រាយផ្នែកទីផ្សារ ដែលប្រកបដោយវិជ្ជាជីវៈជាស្តង់ដារកម្រិតខ្ពស់ ប្រកបដោយ សុចរិតភាព និងភាពច្នៃប្រឌិត។

បេសកកម្មរបស់យើង គឺធ្វើអោយមានការជឿទុកចិត្តជាមួយដៃគូ អតិថិជន និងសហគមន៍ ក្នុងការចូលរួមអភិវឌ្ឍន៍អាស៊ាន។ ដោយជំនឿទុកចិត្ត តាមរយៈសេវាកម្មនិងការយកចិត្តទុកដាក់របស់យើងប្រកបដោយឧត្តមភាព យើងអាចបង្កើតពិភពលោកដែលមានភាពទំនាក់ទំនងជិតស្និទ្ធិ និងរីកចម្រើនជាងមុន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.sunbird99.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia