ត្រៀមកម្លាំងធ្វើការ! ខេត្ដ១នេះទទួលបានគម្រោងរោងចក្រថ្មីតម្លៃសរុប ៨ លានដុល្លារ
Bunthoeun KoemMARCH 10 202611 views

ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដតាកែវ ខណៈខេត្ដកំពុងមានសក្ដានុពលមួយនេះ ទទួលបានគម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ថ្មី១ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ១១៧៥ ភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្ដតាកែវ។ នេះបើយោងតាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា។

 

649566420 122260445864248245 3413875479917623417 N

 

ប្រភពដដែលបានបញ្ជាក់គម្រោងរោងចក្រថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ហ្វតតា គ្លូប៊ល សឺបផ្លាយ ឯ.ក (FORTA GLOBAL SUPPLY CO., LTD.) មានដើមទុនសរុប ៨ លានដុល្លារ។ នៅពេលបើកដំណើរការ រោងចក្រនេះក៏នឹងអាចបង្កើតឱកាសការងារបានចំនួន​១៧០ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

648172172 122260445846248245 3937783850201487657 N

 

សូមរំលឹកផងដែរថា កាលពីខែកមរា ឆ្នាំ២០២៦ កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។ ក្នុងនោះដែរខេត្ដតាកែវ ក៏ទទួលបានគម្រោងវិនិយោគចំនួន ៤ ផងដែរ៕

 

634914082 122256578402248245 4497188169302677731 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia