កាត់បន្ថយចំណាយ! RMA នាំយកអេឡេវ៉ាទ័រស៊េរី ២០២៤ មកស្រុកយើង តម្លៃធូរ កម្លាំងខ្លាំង
Makara ChhamMARCH 30 2024

កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ នេះក្រុមហ៊ុន RMA Cambodia បានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មី ដែលជាស៊េរីឆ្នាំ ២០២៤ ទើបតែនាំចូលមកទីផ្សារកម្ពុជា និងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ។

Photo 2024 03 30 15 22 28 (2)

តាមលោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន អ អិម អេ គ្រុប បានលើកឡើងថា ក្រុមហ៊ុន អ អិម អេ មានផលិតជាច្រើនក្រៅពីរថយន្ដ Ford ដែលបងប្អូនបានស្គាល់រួចមកហើយ ជាពិសេសថ្ងៃនេះសម្ពោធអេឡេវ៉ាទ័រជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ដែលជាជំនួយទៅដល់អ្នកប្រើប្រាស់ ឲ្យទទួលបានផលចំណេញកាន់តែច្រើន និងមានជម្រើសរើសច្រើនក្នុងក្រាជ្រើសរើសដូចជា អេឡេវ៉ាទ័រ ប្រើសាំង មាស៊ូត ហ្គាស និងប្រើអគ្គិសនីថែមទៀតដែរ ។

លោកបន្ដថា ក្រុមហ៊ុន RMA Cambodia មានផលិតផល និងគ្រឿងប្រើប្រាស់ច្រើនណាស់ រាប់ចាប់តាំងពីគ្រឿងចក្រ រថយន្ដ ឧបករណ៍ប្រើប្រាស់ អាគុយ ថ្នាំពណ៌ កង់បី អេឡេវ៉ាទ័រ និងម្ហូបអាហារថែមទៀត ដែលកំពុងបម្រើជូនបងប្អូនសព្វថ្ងៃ ។

Photo 2024 03 30 15 22 26 (2)

ហើយ RMA ផ្ដោតសំខាន់បំផុតទៅលើគុណភាពជាចម្បង ព្រោះគ្រប់ផលិតផលដែល RMA នាំចូលមក គឺត្រូវបានសិក្សា និងមានការទទួលស្គាល់ជាអន្ដជាតិ មានស្ដង់ដារច្បាស់លាស់ទើប RMA ទទួលសិទ្ធនាំចូលមកទីផ្សារប្រទេសកម្ពុជា ។

ក្រៅពីផលិតផលទាំងអស់នេះ RMA ក៏ផ្ដោតសំខាន់ទៅលើអេឡេវ៉ាទ័រផងដែរ ព្រោះជាផលិតផលនេះ ជួយសម្រួលទៅដល់រោងចក្រ សហគ្រាស តូចធំ ដែលអាចទិញយកទៅប្រើប្រាស់បាន កាត់បន្ថយការចំណាយថ្លៃជួលកម្មករច្រើន និងទទួលបានប្រាក់ចំណេញកាន់តែច្រើនថែមទៀត ។

Photo 2024 03 30 15 22 26

ស្ថិតក្រោម RMA ក្រុមហ៊ុន TCM Forklift Cambodia បាននាំយកអេឡេវ៉ាទ័រគុណភាពមកលក់នៅទីផ្សារស្រុកយើង ហើយពេលនេះ អេឡេវ៉ាទ័របានប្រើប្រាស់ដល់អគ្គិសនីហើយ ដែលមានរោងចក្រម៉ាស៊ីនកិនស្រូវបានទិញវាយកទៅប្រើប្រាស់ និងទទួលបានផលចំណេញច្រើន ទៅលើថ្លៃចាក់ប្រេងសាំង ប្ដូរមកបញ្ចូលថាមពលអគ្គិសនីវិញ ហើយគុណភាពកាន់តែល្អជាងមុនទៀត ។

អេឡេវ៉ាទ័រស៊េរី ២០២៤ នេះមានរហូតដល់ទៅ ២ម៉ូឌែល សម្រាប់ម៉ូឌែលប្រើអគ្គិសនី គឺ FBM 25-35 ដែលអេឡេវ៉ាទ័រនេះប្រើប្រាស់អាគុយប្រភេទលីចូម (អាគុយស្ងួត) សាកថ្មលឿន ពេលបងប្អូនទិញយកទៅប្រើប្រាស់ គឺមានការធានាជូនលើអាគុយរហូតដល់ ៥ ឆ្នាំឯណោះ។

ចំណែកមួយម៉ូឌែលទៀត គឺជាអេឡេវ៉ាទ័រ F(D)(G)M 15-35 ជាប្រភេទប្រើប្រាស់ ម៉ាស៊ូត សាំង និងហ្គាស ដែលជួយសន្សំសំចៃទៅដល់អ្នកប្រើប្រាស់បានច្រើនមែនទែន ស៊ីប្រេងតិច និងលើកទម្ងន់ធ្ងន់ កម្លាំងខ្លាំង។

សម្រាប់ក្រុមហ៊ុន TCM ក៏មានលក្ខខណ្ឌពិសេសសម្រាប់បងប្អូនដែរ ដែលអាចយកអេឡេវ៉ាទ័រចាស់ប្ដូរយកថ្មី អាចជួលអេឡេវ៉ាទ័រគ្រប់ម៉ូឌែល និងអាចទិញបង់រំលស់ក៏បានងាយៗ ដើម្បីក្លាយជាម្ចាស់អេឡេវ៉ាទ័រភ្លាម យកទៅប្រើប្រាស់លើការងារផ្សេងៗ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 555 160 / 095 666 405

Facebook Page: TCM Forklift Cambodia

ឬអញ្ជើមកផ្ទាល់ នៅទីតាំងថ្មី #04075 ផ្លូវេលខ 2004 សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ខាងលិចស្ដុប Northbridge ចម្ងាយ 900ម៉ែត្រ)  

Photo 2024 03 30 15 22 27

Photo 2024 03 30 15 22 28 (3)Photo 2024 03 30 15 22 28Photo 2024 03 30 15 22 29

Makara Chham

អត្ថបទសរុប៖ 34

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia