ត្រឹម១០ខែ ភ្ញៀវបរទេសជាង ៦០ម៉ឺ.ននាក់ជុំវិញពិភពលោក មកទស្សនារមីណយដ្ឋានអង្គរ កើនឡើង២៥៦%
Kan DaraNOVEMBER 21 2023131 views

ជនបរទេសសរុបចំនួន ៦០២,៥៧០នាក់ មកពីប្រទេស និងតំបន់ចំនួន១៩៣ ជុំវិញពិភពលោក បានមកទស្សនារមីណយដ្ឋានអង្គរដ៏ល្បីល្បាញរបស់កម្ពុជា ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣ ពោលគឺកើនឡើង ២៥៦% បើធៀបនឹងកំណត់ត្រាកាលពីឆ្នាំមុនក្នុងរយៈពេលដូចគ្នាដែលមានចំនួន ១៦៩,២៥៧ នាក់។

X

យោងតាមរបាយការណ៍ចុងក្រោយ​របស់​គ្រឹះស្ថាន​អង្គរ​ ​បាន​ឲ្យ​ដឹង​ថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ មានប្រភព​ភ្ញៀវ​អន្តរជាតិ​ធំៗ​ចំនួន​បួន ​ដែល​មក​ទស្សនា​ឧទ្យានអង្គរច្រើនជាងគេ​គឺ​ សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង និង​ចិន។ ការមកដល់របស់ភ្ញៀវទេសចរណ៍ទាំងអស់ បាននាំមកនូវប្រាក់ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរសរុប ២៧ ៨៨២ ៤៣៥ ដុល្លារ កើនឡើង ៣១២,៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កក

គួរជម្រាបផងដែរថា រមីណយដ្ឋានបុរាណអង្គរ ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា មានទំហំ ៤០១ គីឡូម៉ែត្រការ៉េ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Kk

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia