មាននៅខ្មែរហើយ! នេះជារោងចក្រផលិតស្បែកជើងនិងសម្លៀកបំពាក់ដ៏ល្បីរបស់បរទេស ដែលកំពុងផលិតនៅខ្មែរ
ធី ស្រីល័ក្ខMAY 31 2023980 views

ពិតជាអស្ចារ្យខ្លាំងមែនទែន ដែលបច្ចុប្បន្ននេះកម្ពុជាអាចទាក់ទាញឱ្យក្រុមហ៊ុនផលិតស្បែកជើង និងសម្លៀកបំពាក់ដ៏ល្បីរបស់បរទេសឱ្យមកបង្កើតរោងចក្រផលិតនៅខ្មែរ ដើម្បីផលិតធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយកាលដែលកម្ពុជាមានរោងចក្របែបនេះក៏បានបង្កើនឱកាសការងារដល់ប្រជាជនខ្មែរផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ រោងចក្រផលិតស្បែកជើងមួយរបស់ចិនគឺអល វីនស៊ូ នឹងរើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជាហើយ ដោយនៅក្នុងនោះគេនឹងរើសយកខេត្តរបស់កម្ពុជាដើម្បីផលិតស្បែកជើងគឺមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

លោក ហ៊ូ ឆាវហ៊ុយ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូន បានបង្ហើបពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដែលជាដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។ ដោយក្នុងនោះ កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

8

ជាមួយគ្នានោះដែរ បច្ចុប្បន្ននេះក្រុមហ៊ុនផលិតសម្លៀកបំពាក់ល្បី Nike ក៏មានរោងចក្រនៅខ្មែរដើម្បីផលិតផលសម្លៀកបំពាក់ធ្វើការនាំចេញផងដែរ។ រោងចក្រដែលទទួលខុសត្រូវក្នុងការផលិតរបស់ក្រុមហ៊ុន Nike គឺមានឈ្មោះថាម៉ាវ៉ល ហ្កាមិន (Muvel Giman) ដែលមានផ្ទៃដីសរុបចំនួន ៥១ហិកតាដែលមានដើមទុនវិនិយោគប្រមាណ ២៥០លាន ដុល្លារ (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើមដំណើរការជាលើកដំបូងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទ រោងចក្រកាត់ដេរសំលៀកបំពាក់ អាវរងា និងខោកីឡា ម៉ាកល្បីៗគឺ Nike។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រៅពីទទួលផលិតសម្លៀកបំពាក់ Nike រោងចក្រម៉ាវ៉ល ហ្កាមិន ក៏ទទួលផលិតដូចជា ប៉ូឡូ , លូលូឡម៉ុន (LULULEMON) ដើម្បីផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប មានបរិមាណនាំចេញ ៤២ ៩៥២០២៨ កំផ្លេ ដែលមានទំហំទឹកប្រាក់នាំចេញរហូតដល់ទៅ ៤២៧.៦៣១ ០១៧ដុល្លា/ឆ្នាំ៕

9

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia